ថៃ ៖ មានតារាសម្តែងស្រីជាច្រើនរកចំណូលពីព្រឹត្តិការណ៍មួយៗពីព្រោះពួកគេទទួលបានតម្លៃខ្លួនដល់ទៅ ១៥០,០០០ ទៅ ៤០០,០០០ បាត អាស្រ័យទៅលើភាពល្បីល្បាយរបស់ពួកគេ ។
ទោះបីទទួលបានកម្រៃថ្លៃក៏ពិតមែន ប៉ុន្តែតារាសម្តែងថៃទាំងនេះត្រូវបានគេដឹងថា ត្រូវចំណាយលើសម្ភារៈជាច្រើនទៀត ដូចជា ការផាត់មុខ និងធ្វើសក់ដោយចំណាយពី ១០,០០០ បាតឡើងទៅ ។
សម្រាប់សម្លៀកបំពាក់វិញ ពេលខ្លះពួកគេទទួលបានការឧបត្ថម្ភពីប្រ៊េនក្នុងស្រុក ប៉ុន្តែពេលក៏ខ្លះក៏ជៀសមិនផុតពីការចំណាយលុយផ្ទាល់ខ្លួនដែរ ។ មួយវិញទៀត ពួកគេក៏ត្រូវផ្តល់ឲ្យអ្នកចាត់ការផ្ទាល់ខ្លួន ១០ ភាគរយនៃតម្លៃសរុបផងដែរ ។
មួយវិញទៀត តារាសម្តែងទាំងនេះត្រូវបង់ពន្ធ ប៉ុន្តែនៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា ពួកគេត្រូវបង់ចំនួនប៉ុន្មានភាគរយនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate