CamNews

តារា 

តួមើលថា តួឯកស្រីក្នុងរឿងថ្មីរបស់កំលោះសង្ហា Mario Maurer ជាអ្នកណា?

ថៃ ៖ យោងទៅតាមប្រភពពី Daradaily តារាសម្តែងប្រុសលោក Mario Maurer នឹងសម្តែងជាគូជាមួយនិងតារាសម្តែងស្រីគឺនាង Yaya Urassaya គឺរឿង "Jao Gum Nai Waan" ។ 

រឿងភាគនេះផលិតដោយ Metta និង Mahaniyom ដែលមាន Nok Chatchai គឺជាអ្នកដឹកនាំ ។ អ្នកដឹកនាំរឿងបានបង្ហើបប្រាប់អ្នកកាសែតថា ស្រ្គីបគឺត្រូវបានបញ្ចប់ហើយ ដូច្នេះហើយ រឿង "Jao Gum Nai Waan" នឹងចាប់ផ្តើមថតកំឡុងពេលសង្រ្គាន ឆ្នាំ ២០១៩ នេះតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកដំបូងដែល លោក Mario Maurer និងនាង Yaya Urassaya ត្រូវបានអ្នកដឹកនាំចាប់ដៃគូជាតួឯកប្រុសស្រីជាមួយគ្នា ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mario Maurer JunJera Junpitakchai Yaya