CamNews

តារា 

Mario Maurer និង Yaya ចាប់ដៃគូជាមួយគ្នាក្នុងរឿងថ្មីជាលើកដំបូង

ថៃ ៖ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ កំពូលតារាសម្តែងលោក Mario Maurer បានធ្វើការចូលរួ​មនៅក្នុងព្រឹត្តិការណ៍ Legend Siam Pattaya ហើយក៏ឆ្លងឆ្លើយជាមួយនិងអ្នកកាសែត ២ ទៅ ៣ សំណួរទាក់ទងជាមួយនិងរឿងភាគថ្មីរបស់លោកនិង នាង Yaya Urassaya ដែលសម្តែងជាគូជាមួយគ្នាជាលើកដំបូង ។ 

ខ្ញុំនឹងមានរឿងភាគថ្មីដែលដឹកនាំដោយដោយ Nok Chatchai ហើយខ្ញុំផ្ទាល់ក៏កំពុងរង់ចាំមើលបារ៉ូដែរ ។ ខ្ញុំមិនដឹងថាពេលណានឹងចាប់ផ្តើមថតទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ខ្លាំងណាស់ ម្យ៉ាងវិញទៀតនេះជាលើកទីមួយហើយដែលបានសម្តែងជាមួយនិងស្រីស្អាត Yaya Urassaya ។ លោក Mario Maurer និយាយ ។ 

អ្នកកាសែតបន្តសួរទៀតថា មានហ្វេនៗជាច្រើនបានរំពឹងថា រឿងនេះអាចនឹងល្អមើលខ្លាំងព្រោះសាច់រឿងដើមល្អមើលខ្លាំងណាស់ តើ Mario Maurer យល់យ៉ាងណាដែរ? 

Mario តបវិញថា ខ្ញុំក៏មិនប្រាកដដែរ ព្រោះពេលខ្លះការងារអាចចេញមកមិនល្អ ខកចិត្តអ្នកទស្សនា ។ ជាការពិតណាស់ យើងមិនអាចប្រៀបធៀបរឿងថ្មីជាមួយរឿងចាស់បានទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaiupdate


Tags: Mario Maurer JunJera Junpitakchai Yaya