CamNews

ភាពយន្ត 

រឿង "A Star Is Born" មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត​ចាប់ពីថ្ងៃនេះតទៅហើយ!!!

កំសាន្ត ៖ ដំណើរសាច់រឿង ព្រមទាំងបទចម្រៀងពិរោះជាច្រើនក្នុងរឿងនេះ ដែលច្រៀងដោយកញ្ញា Lady Gaga និងលោក Bradley Cooper នឹងធ្វើឱ្យទស្សនិកជនរំជួលចិត្តខ្លាំង រហូតដល់មានទស្សនិកជនខ្លះអាចស្រក់ទឹកភ្នែកក៏ថាបាន។

ទស្សនិកជនច្បាស់ជាធ្លាប់ស្គាល់លោក Bradley Cooper តាមរយៈរឿងជាច្រើនមកហើយ ដែលមានដូចជា American Sniper (ដើរតួជា Chris Kyle), រឿង Guardians of the Galaxy ទាំងពីរវគ្គ និងរឿង Avengers: Infinity War (បញ្ចូលសំឡេងឱ្យតួអង្គ Rocket) ហើយនៅលើកនេះ គាត់បានឡើងមកធ្វើជា អ្នកដឹកនាំរឿងដំបូង ជាមួយរឿង A Star Is Born ដែលក្នុងរឿងនេះ គឺគាត់ដឹកនាំផង សម្តែងផង ដោយសហការជាមួយតារាចម្រៀងជ័យលាភីពានអូស្ការ កញ្ញា Lady Gaga ដែលយើងទាំងអស់បានស្គាល់គាត់ តាមរយៈបទចម្រៀងល្បីជាច្រើន។

“A Star Is Born” ជាភាពយន្តបែបកម្សត់ រួមបញ្ចូលជាមួយបទចម្រៀងដើមពិរោះជាច្រើន ហើយកំពុងតែអង្រួនចិត្តទស្សនិកជនជុំវិញពិភពលោក ជាពិសេសអ្នកគាំទ្ររបស់ Lady Gaga តែម្តង។

ក្នុងភាពយន្តនេះ តន្រ្តីករ Jackson Maine (សម្តែងដោយ Bradley Cooper) បានលង់ស្រឡាញ់ជាមួយអ្នកច្រៀងតាមបារម្នាក់ Ally (សម្តែងដោយ Gaga)។ ដោយនាងមិនមែនជាអ្នកចម្រៀងអាជីព Jack បានបង្វឹកនាង ហើយទំនាក់ទំនងស្នេហាពួកគេក៏ចាប់ផ្តើមកើតឡើង។ តែនៅពេលដែលនាងបានល្បី ទំនាក់ទំនងស្នេហាពួកគេ ក៏ចាប់ផ្តើមមានបញ្ហា ដោយសារ Jack ជាមនុស្សប្រមឹក ហើយគាត់ត្រូវតស៊ូជម្នះគ្រប់ឧបសគ្គ។

ដំណើរសាច់រឿង ព្រមទាំងបទចម្រៀងពិរោះជាច្រើនក្នុងរឿងនេះ ដែលច្រៀងដោយកញ្ញា Lady Gaga និងលោក Bradley Cooper នឹងធ្វើឱ្យទស្សនិកជនរំជួលចិត្តខ្លាំង រហូតដល់មានទស្សនិកជនខ្លះអាចស្រក់ទឹកភ្នែកក៏ថាបាន។

ចង់ដឹងថា ដំណើរភាពយន្តនេះមានភាពកម្សត់យ៉ាងណា កុំភ្លេចមកទស្សនារឿង “A Star Is Born” ចាប់ពីថ្ងៃទី ៥ តុលានេះតទៅ នៅគ្រប់រោងភាពយន្ត។ 

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article