CamNews

កីឡាអន្តរជាតិ 

Barca ឡើងទៅឈរនៅ កំពូលតារាងវិញ ក្រោយបំបាក់ Vallecano ៦-១ (Video Inside)

ក្រុងបាសេឡូណា៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានផ្លោះចេញ ពីតំណែងលេខ២ ឡើងទៅឈរ នៅកំពូលតារាង La Liga វិញជាមួយនឹង ជ័យជំនះ ដ៏ភ្លូកទឹកភ្លូកដី យប់មិញនេះ ពេលលត់ក្រុមភ្ញៀវ Rayo Vallecano ដោយលទ្ធផល បច្ចេកទេស ៦-១ ក្នុងសប្តាហ៍ទី២៦ ។

ការជួបជាមួយក្រុមតូច Rayo Vallecano នៅកីឡដ្ឋាន Camp Nou យប់មិញនេះ ក្រុមរបស់លោក Luis Enrique បានស៊ិផុយជាមួយនឹង ការដាក់សម្ពាធរហូតតាំងពី ចាប់ផ្តើមលេងវគ្គទី១ មកម្ល៉េះ ហើយរកបាន ១គ្រាប់ត្រឹម ៥នាទីដំបូង ពីការធ្វើបានសម្រេច ដោយខ្សែប្រយុទ្ធចំណូលថ្មី Luis Suarez និងការអូសបាល់ដាច់ តែម្នាក់ឯង រហូតដល់ទៅ ៦ដង និងមិត្តរួមក្រុម Pedro ដែលចូលលេងជំនួស ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដោយសារតែជាប់បម្រាម អូសបាល់ដាច់បាន ២ដងដែរ តែធ្វើមិនបានសម្រេចសោះ ។

ការនាំមុខ ១-០ ត្រឹម៤៥នាទីដំបូងមិនបានបង្អង់ឡើយសម្រាប់ Barcelona និងបំប៉ោងសំណាញ់ទី បានជាបន្តបន្ទាប់ នៅនាទី៤៩ ពីការធ្វើបានសម្រេច ដោយខ្សែការពារ Gerard Pique នៅនាទី៤៩ មុនពេលមិត្តរួមក្រុម Lionel Messi ធ្វើបានសម្រេចបាល់ប៉េណាល់ទី នៅនាទី៥៦ ពីការពិន័យ ខ្សែការពារក្រុមភ្ញៀវ Vallecano, Tito ដោយសារតែទាញ Messi ឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់ និងបន្ថែម ២គ្រាប់ទៀត នៅនាទី៦៣ និង ៦៨ មុនពេលត្រូវបាន Luis Suarez រកបានគ្រាប់ទី៦ នៅនាទី៩០ ក្នុងខណៈដែល Alberto Bueno ធ្វើសម្រេចបាន ១គ្រាប់ដែរ ដោយបាល់ប៉េណាល់ទី នៅនាទី៨១ ។

ការទទួលបាន ៣ពិន្ទុដោយស្រួល ក្នុងទឹកដីនេះដែរ បានធ្វើឲ្យ Barcelona មានទឹកមាត់លេបឡើងវិញ ដោយបានឡើង ទៅឈរនៅកំពូលតារាង La Liga វិញដោយ នាំមុខស្តេចស Real Madrid ១ពិន្ទុក្នុងពិន្ទុសរុប ៦២ពិន្ទុ ស្របពេលដែល ក្រុមការពារតំណែងជើងឯក Atletico Madrid អាចរកបានតែ ១ពិន្ទុប៉ុណ្ណោះ ក្នុងទឹកដី ក្រោយប្រកួតបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Valencia យប់មិញនេះដែរ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United World Cup 2014