CamNews

គ្រោះថ្នាក់ 

កូនប្រុស វ័យ ៤ ឆ្នាំ ដៃប្រដាប់ដោយកាំភ្លើងខ្លី បាញ់ប្រហារ ម្តាយរបស់ខ្លួន

គ្រោះថ្នាក់ ៖ ក្មេងប្រុសតូចវ័យទើបតែ ៤ ឆ្នាំ បានបាញ់ប្រហារម្តាយរបស់ខ្លួនដោយអចេតនា ពីក្នុង រថយន្តផ្នែកខាងក្រោយ នាភាគខាងជើងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយ ការណ៍ពីសារព័ត៌មានសហរដ្ឋអាមេរិក ។


ស្រ្តីជាម្តាយរងរបួស ផ្តល់ជាកិច្ចសម្ភាសន៍ដល់មន្រ្តីប៉ូលីសក្នុងស្រុកឲ្យដឹងថាឧបទ្ទេវហេតុលើកនេះ គឺកើតឡើងទៅបាន នាវិនាទី កូនប្រុស អង្គុយនៅ   កៅអីរថយន្តផ្នែក ខាងក្រោយ ។ អ្នកនាំពាក្យតំ ណាងឲ្យស្នងការប៉ូលីសរដ្ឋ Florida ឲ្យដឹងថា លោក ស្រីរងរបួសខ្នង ជាមួយនឹងគ្រាប់កាំភ្លើង បាញ់ ពីកៅអីរថយន្តផ្នែកខាងក្រោយ បាញ់ទម្លុះកៅអីអង្គុយលោកស្រី ។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្មេងប្រុសតូចវ័យ ៤  ឆ្នាំ ពុំទទួលរងរបួសអ្វីនោះទេ ខណៈស្រ្តី ជាម្តាយវ័យ ៣១ ឆ្នាំដែលមានឈ្មោះថា Jamie Gilt បច្ចុប្បន្នភាព ស្ថានភាពជម្ងឺស្ថិតនៅក្នុងដំណាក់ កាលស្ថេរភាពក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់  នៅឯមន្ទីរពេទ្យក្នុងស្រុក ។ របាយការណ៍ ពីសារ ព័ត៌មានក្នុងស្រុក The Florida Times Union ឲ្យដឹងថា កាំភ្លើងដៃគឺបានមានវត្តមាននៅក្នុងរថយន្ត ផ្នែកខាងក្រោយដែលជាហេតុនាំឲ្យមានឧបទ្ទេវហេតុ កើត មានឡើងតែម្តង។ គួរបញ្ជាក់ថា វត្តមាន កាំភ្លើងដៃនៅក្នុងរថយន្ត ពុំមានប្រភពសារព័ត៌មានគូសបញ្ជាក់ថា ជារបស់នរណានៅឡើយទេ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ BBC


Tags: US Shooting Florida Gun