កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JaikonTV បានលោតចូលក្នុងតារាងTop Trendingក្នុងiOS App Storeផ្នែកវិស័យកំសាន្ត ដោយយើងទើបសង្កេតឃើញថាកម្មវិធីទូរស័ព្ទនេះទើបតែចាប់ផ្ដើមធ្វើការផ្សព្វផ្សាយផ្ដោតលើផ្នែកទីផ្សា និងដាក់បញ្ចូលសំរាប់អ្នកប្រើប្រាស់iOSក្នុងរយៈប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ។ កម្មវិធី JaikonTV នេះបានប្រកាសថាខ្លួនជាកម្មវិធីដំបូងបំផុតក្នុងប្រទេស ដែលមានគោលបំណងក្នុងការផ្សព្វផ្សាយ និងគាំទ្រការទស្សនាភាពយន្ត និងវីដេអូស្របច្បាប់។
បើយោងតាមការពិពណ៌នារបស់កម្មវិធីនេះនៅលើApp Store កម្មវិធីមួយនេះមានការសហការជាមួយក្រុមហ៊ុនល្បីៗជាច្រើននៅតំបន់អាស៊ី ដូចជា TVBរបស់ហុងកុង, Mediacorpរបស់សិង្ហបុរី ក្រុមហ៊ុនភាពយន្តរបស់ថៃ និងតៃវ៉ាន់ផងដែរ ជាពិសេសកម្មវិធីនេះក៏មានការចូលរួមជាមួយ ក្រុមហ៊ុនក្នុងស្រុកដូចជា ផលិតកម្មមហាហង្ស កងចក្រភីចឈ័រ រ៉េដភីចឈ័រ និងផលិតកម្មផ្សេងជាច្រើនទៀត។
បន្ទាប់ពីក្រុមការងាររបស់យើងធ្វើការប្រើប្រាស់សាកល្បងកម្មវិធីនេះ ឃើញថាកម្មវិធីនេះមានវីដេអូ និងភាពយន្តជាច្រើន ដូចជារឿងខ្មែរទាំងថ្មី ទាំងចាស់ រឿងភាគនិយាយភាសាខ្មែរ និងភាពយន្តមកពីប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀតដែលជាភាសាដើមតែមាន Subtitle ជាភាសាខ្មែរផងដែរ។ បន្ថែមពីនេះទៅទៀត យើងឃើញថាកម្មវិធីទូរស័ព្ទមួយនេះមានភាពយន្តដែលធ្លាប់បញ្ចាំងក្នុងរោងកុនផងដែរ ដូចជា Mind Memory, Dangerous Boy, ទង់ព្រលឹង និង សង្សាខ្ញុំក្រមុំកូនមួយជាដើម ។
បើតាមការសាកសួរទៅខាង JaikonTV បានអោយដឹងថា កម្មវិធីនេះមានអ្នកទាញយកជាង ១ម៉ឹននាក់ហើយសំរាប់អ្នកប្រើប្រាស់iOS ហើយមកដល់ថ្ងៃនេះដែលការទស្សនាចាប់ផ្តើមកើនយ៉ាងខ្លាំងក្នុងមួយអាទិត្យចុងក្រោយនេះ។ JaikonTV ក៏បានសំណូមពរអោយប្រជាជនខ្មែរសាកទាញយកកម្មវិធីនេះដើម្បីប្រើប្រាស់ និងគាំទ្រវិស័យភាពយន្តក៏ដូចជាកម្មវិធីរបស់អ្នកផលិតខ្មែរទាំងអស់គ្នា។ ជាចុងក្រោយក្រុមការងាររបស់ JaiKonTV នេះក៏បានបង្ហើបប្រាប់ពីកម្មវិធីពិសេសដែលអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានការទស្សនារឿងដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី នេះក៏បានបង្ហើបប្រាប់ពីកម្មវិធីពិសេសដែលអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានការទស្សនារឿងដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី 31 កក្កដា 2017ផងដែរ ។
លោកអ្នកអាចទាញយកកម្មវិធី JaikonTV បានតាមរយៈ លិងនេះ៖ http://onelink.to/jaikontv
ដោយ ៖ គន្ធា
ប្រភព ៖ Westec