CamNews

តារា 

មិនគួរឲ្យជឿ!! Lee Min Ho ត្រូវមិត្តស្រីធ្វើឲ្យអាម៉ាស់មុខខ្លាំង ព្រោះតែ....

តារាកូរ៉េ ៖ តារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសកូរ៉េ លោក Lee min ho បានធ្វើឲ្យ Fans ជាច្រើននឹកស្មានមិនដល់ចំពោះទង្វើរបស់សង្សារខ្លួន ធ្វើចំពោះគាត់ផ្ទាល់ទាល់តែសោះ ។ 

កាលពីពេលថ្មីៗនេះមានព័ត៌មានមួយបានលេចឡើងថា បុរសសង្ហាវ័យ ២៩ ឆ្នាំ Lee min ho ត្រូវបានសង្សារសំណព្វចិត្តបដិសេដសំណើរសូមរៀបការព្រោះតែ ខ្លួននាងផ្ទាល់កំពុងតែមានការមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដូច្នេះមិនទាន់មានពេលវេលាគ្រប់គ្រាន់គិតរឿងផ្ទាល់ខ្លួននៅឡើយទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា តួឯកក្នុងរឿង "Boys over flowers" រូបពិតធ្លាប់បានបញ្ជាក់ដោយផ្ទាល់មាត់ថា ខ្លួនលោកពិតជាស្រលាញ់មិត្តស្រីខ្លាំង រហូតហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីនាង ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានបង្ហើបថា លោកចង់រៀបការជាមួយនាង Suzy ដែលជាមិត្តស្រីយ៉ាងខ្លាំង​ព្រោះជា នារីក្នុងក្តីសុបន្តិ និងជានារីកម្ររកបាន ។ 

ប្រសិនបើយើងនិយាយត្រលប់ទៅរឿងដែល Lee min ho ត្រូវបាននាង Suzy ធ្វើឲ្យខ្មាស់គេដោយសារការបដិសេធសូមរៀបការនោះ នៅមិនទាន់មានព័ត៌មានណាមួយច្បាស់លាស់នៅឡើយទេ ព្រោះសមីខ្លួនគេទាំងមិនបានចេញមុខបញ្ជាក់នៅឡើយទេ ប៉ុន្តែគួរឲ្យបញ្ជាក់ឲ្យដឹងថា ស្នេហារបស់នាង Suzy និង លោក Lee min ho នៅតែដំណើរការធម្មតាទេ ៕

-ចុចអាន ៖ ការពិតចឹងសោះ!! ទើបធ្វើឲ្យលោក Lee min ho ស្រលាញ់នាង Suzy រហូត ដកចិត្តមិនរួច

-ចុចអាន ៖ ប្រុសស្អាត Lee Min Ho ចេញទៅបង្ហាញម៉ូដនៅ ហ្វីលីពីន







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ hngn


Tags: Lee min ho Suzy Seoul South korea kpop