CamNews

ប្លែកៗ 

ប្រទេសស៊ីរី លក់ដេញថ្លៃ វត្ថុ "ចម្លែក" បំផុតក្នុងលោក

កាលពីពេលថ្មីនេះ ប្រទេសស៊ីរី ត្រូវបានគេមើលឃើញថា បានធ្វើការដាក់លក់ដេញថ្លៃ នូវ
វត្ថុ "ចម្លែក" បំផុតក្នុងលោក ដែលមនុស្សភាគច្រើននឹកស្មានមិនដល់។

១/ លក់ដេញថ្លៃបង្គន់អនាម័យ



បង្គន់អនាម័យនេះ ធ្លាប់ជាកម្មសិទ្ធិរបស់តារាចម្រៀង John Lennon ។ វាត្រូវបានគេវាយតម្លៃ
ថាជាវត្ថុមួយដែលត្រូវបាន John Lennon និងភរិយា Yoko Ono ចូលចិត្ដបំផុត។ គេបានដឹង
ថា បង្គន់អនាម័យនេះ ត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៧១។ តម្លៃរបស់វាគឺ ៩៥០ផោន។

២/ កញ្ចក់បាំងខ្យល់ដែលមានស្នាមអាចម៍សត្វ


តម្លៃដំបូងរបស់ កញ្ចក់បាំងខ្យល់ដែលមានស្នាមអាចម៍សត្វ នេះ គឺ ៥០០ដុល្លារ។ កញ្ចក់នេះជា
កម្មសិទ្ធិរបស់បុរសម្នាក់ដែលមានឈ្មោះថា Brandon Tudor រស់នៅក្នុងក្រុង Chicago​ អាមេរិក។
លោក Brandon Tudor យល់ថា ស្នាមអាចម៍សត្វនេះ បានបង្ហាញយ៉ាងច្បាស់នូវរូបភាពរបស់
ស្ដេចចម្រៀងប៉ុប ដែលបានទទួលមរណកាល លោក Micheal Jackson ។
៣/ ដបទឹកងូតរបស់កីឡាករ Farah



Farah គឺជាកីឡាករ ដែលទទួលបានពានរង្វាន់មេដាយមាស់ចំនួនពីរ នៅក្នុងការប្រកួតកីឡា
អូឡាំពិច ក្រុងឡុង។ តម្លៃដំបូងរបស់ដបទឹកនេះគឺ ១,០០០ដុល្លារ បូករួមនិងរូបថតមួយសន្លឹក
របស់កីឡាកររូបនេះផងដែរ។
ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Syria ស៊ីរី ចម្លែក