CamNews

ប្លែកៗ 

ស្ត្រីម្នាក់បានហូបដុំក្រួស អស់រយះពេលជាង២០ឆ្នាំ

អ្នកមីងTeresa Widener មានអាយុ៤៥ឆ្នាំមកពីBedford, Virginia សហរដ្ឋអាមេរិច
មានទំលាប់
ហូបចុកចម្លែកបំផុត។ រាល់ពេលញ៉ាំអាហារ គាត់តែងស្រូបនូវធូលីកខ្វក់
ដំបំបែកដុំក្រួសតូចៗ
និងហូបភ្លក់រសជាតិវាអស់រយះពេលជាង២០ឆ្នាំមកហើយ។

ក្រុមគ្រូពេទ្យបានឲដឹងថា ការចូលចិត្តហូបចុករបស់ប្លែកៗរបស់មីងTeresa គឺបណ្តាលមកពីជំងឺ
Pica ដែលធ្វើឲញៀនញ៉ាំវត្ថុប្លែកៗដែលមិនមែនជារបស់ញ៉ាំ។ Teresaបានឲដឹងថា គាត់ញ៉ាំទំពារ
ដុំថ្មតូចៗក្នុងមាត់បានយ៉ាងងាយស្រួល។ គាត់និយាយបន្ថែមៈ " ខ្ញុំចូលចិត្តញ៉ាំដុំក្រួសណាស់ព្រោះ
វាមានរសជាតិដី បើមានវាពីរបីដុំក្នុងផ្ទះខ្ញុំមានអារម្មណ៏ស្រួលចិត្តជាង ពិសេសពេលដែលខ្ញុំមិន
សប្បាយចិត្ត "។

អ្នកមីង Teresa មានចំណង់ចំនូលចិត្តញ៉ាំដុំក្រួសអស់រយះពេលជាង២០ឆ្នាំ

ពេលខ្លះ អ្នកមីងTeresa មិនបានទាំងលាងសំអាតដុំក្រួសឲស្អាតទេ ព្រោះចូលចិត្តរសជាតិកខ្វក់
ដែលមានជាប់នឹងដុំក្រួសនោះ។ គាត់ក៏បានឲដឹងថា គាត់ញ៉ាំដុំក្រួសនេះគឺដើម្បីបន្ថែមជាតិដែកក្នុង
ខ្លួនរបស់គាត់៕

ដោយ៖ nano
ប្រភព៖ k14



Tags: Teresa Widener unbelievable strange