CamNews

មិនគួរឲ្យជឿ 

៦នាក់ស្លាប់ រួមគ្នា ព្រោះតែ នារីរូបស្រស់ វ័យ ១៩ឆ្នាំ លោតទឹកទន្លេ សម្លាប់ខ្លួន

គ្រោះថ្នាក់ ៖ នារីវ័យ ១៩ឆ្នាំដែលប៉ុនប៉ងធ្វើអត្តឃាតនោះ ជាលទ្ធផល នាងបានធ្វើឲ្យមនុស្ស ៦នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក្នុងចំណោម ៦នាក់ គឺមានសាម៉ីខ្លួនម្នាក់ដែរ​   យោងតាមរបាយការណ៍ ពីទំព័រសារព័ត៌មានបរទេស AFP ចុះផ្សាយឲ្យដឹងថា នារីប៉ងធ្វើអត្តឃាត ល្ងាចថ្ងៃអាទិត្យ ទី ១៧ ខែ កក្កដា កន្លងទៅនេះ នាងអង្គុយរួមតុ ជាមួយនឹងមិត្តភក្កិរួមការងារ ៤នាក់ផ្សេងទៀត ដើម្បីទទួល ទានអាហារពេលល្ងាច នៅទីក្រុង Dunhuang នៃខេត្ត Gansu ប្រទេសចិន ។  រំពេចនោះ នារីដែល ប៉ងធ្វើអត្តឃាតមាននាមត្រកូលថា Ma នោះ បានលើកឡើងឲ្យដឹងថា នាងពិតជាមិនចង់រស់ទៀត នោះទេ រួចក៏លោតសម្លាប់ខ្លួនចូលទៅក្នុងទឹកទន្លេក្បែរនោះតែម្តង ។ ក្រុមការងាររបស់នាងប៉ងធ្វើ អត្តឃាតជាច្រើននាក់ដែលមានវ័យចន្លោះពី ១៨ ទៅ ២៦ ឆ្នាំ នោះ បានលោតចូលទៅក្នុងទឹកទន្លេ និងជួយនារីរងគ្រោះពីការលោតសម្លាប់ខ្លួនបានសម្រេច តែដឹងអីថា ភ្លាមៗ នាងស្ទុះទៅលោតទឹក សាជាថ្មី ជាលើកទី ២ តែអកុសល មិនសំណាងល្អដូចលើកទីមួយនោះទេ ពោល មនុស្ស ៦នាក់ ក្នុងនោះ ស្រី៣នាក់ បុរស៣នាក់ បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍ នារីវ័យ ១៩ឆ្នាំ ប៉ងធ្វើអត្ត ឃាតលើកនេះ ។ 



វីដេអូខ្លីបនៅលើបណ្តាញសារព័ត៌មានចិន បង្ហាញឲ្យឃើញស្រ្តីម្នាក់ យំសោកបោកខ្លួន ដោយសារ តែការបាត់បង់បុរសម្នាក់ ស្លាប់ដោយសារការលង់ទឹក ខណៈសន្លឹករូបថតផ្សេងទៀត បញ្ជាក់ឲ្យ ឃើញពីការជួយសង្គ្រោះតាមរយៈការសង្គ្រោះបឋមទៅលើជនរងគ្រោះ ក្នុងគោលបំណង ជួយ សង្គ្រោះអាយុជីវិតរបស់ពួកគេ ។ គួរបញ្ជាក់ថា ករណីនេះ មន្រ្តីផ្លូវការប្រចាំទីក្រុង កំពុងតែបើកការ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: china Chemical Int news Hot news