CamNews

តារា 

ពេជ្រ សោភា រងការជេរប្រមាថ ពីស្ត្រីអ្នកលេង Facebook អាថ៌កំបាំងម្នាក់ ទាំងមិនដឹងមូលហេតុ

ភ្នំពេញៈ កញ្ញា ពេជ្រ សោភា នាពេលកន្លងមកធ្លាប់ជំពប់ និងរឿងរ៉ាវអាស្រូវដោយមាន អ្នកលេង
នៅ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួនបានផ្ទុះជម្លោះជាមួយនាង ជាបន្តបន្ទាប់
រហូត ដល់ទស្សនិកជនខ្លះមានការងឿងឆ្ងល់ថា ហេតុអីបានជាគេនាំគ្នាជេរវាយប្រហារ ទៅលើតា
រាចម្រៀង ស្រីរូបនេះ តែទីបំផុតជម្លោះអយុតិ្តធម៌ទាំងនោះក៏បានស្ងប់ទៅវិញបាត់។

តែដោយឡែកនៅក្នុងពេលថ្មីៗនេះ តារាចម្រៀងថ្គាមខ្លាដែលកំពុង ប្រជាប្រិយភាពខ្លាំង កញ្ញា ពេជ្រ
សោភា បានបង្ហោះរូបថតនិងពាក្យសំដីជេរប្រទិចនាង នៅលើ Facebook មានឈ្មោះនៅក្នុងហ្វេសប៊ុក
ថា MC Queen បានជេរ ប្រមាថជាន់ឈ្លីកិត្តិយសរបស់នាង យ៉ាងចាស់ដៃ តែទោះបីជាយ៉ាងណា នៅ
ក្នុងពាក្យសំដី ជេរប្រមាថតារាចម្រៀងហង្សមាសនេះ ដែលគេមិនបានបញ្ជាក់ឲ្យលម្អិតទេ ថាពួកគេ
មានជម្លោះឈ្លោះប្រកែកណាពីរឿងអីនោះទេ គ្រាន់តែនៅសុខៗគេឃើញស្រីម្នាក់នោះជេរនាងបែប
នោះ។

តារាចម្រៀងដ៏ល្បីរបស់ ហង្សមាស កញ្ញា ពេជ្រ សោភា បាននិយាយប្រាប់ Looking TODAY ថាពាក់
ព័ន្ធនឹង ពាក្យពេជន៌ជេរប្រមាថនោះ រូបនាងពិតជាមិនដឹងថា ជានរណានោះទេ បែរជាសុខៗមកសរ
សេរពាក្យពេជន៌ជេររូបនាង ។

កញ្ញា សោភា បានបន្តសង្កត់បកទៅកាន់ម្ចាស់ Facebook MC Queen ថា គេហទំព័រ Facebook ជា
បណ្តាញទំនាក់ទំនងសង្គមមួយ សម្រាប់ទំនាក់ទំនងគ្នានិងសម្រាប់កិច្ចការផ្សេងៗ មិនមែនជាកន្លែង
សម្រាប់ជេរប្រមាថ និង វាយប្រហារគ្នានោះទេ ។

ដោយឡែកពាក់ព័ន្ធនឹងរឿង ជេរប្រមាថនោះ កញ្ញាបានបញ្ជាក់ខ្លាំងៗថា បើខ្លួនយើងជាស្រី យើងមិន
ត្រូវដើរជេរគ្នា តែផ្តេសតែផ្តាសនោះទេ នៅពេលយើងជេរស្រីដូចគ្នា ហាក់បីដូចជា ស្រាតខោអាវនៅ
កណ្តាលវាលអោយគេ មើលអញ្ចឹង គួរណាស់យកពេលទំនេររបស់យើងហ្នឹង ទៅបំពេញជាតួនាទី
ប្រពន្ធដ៏ល្អ សម្រាប់ប្តី ដូចជាធ្វើកិច្ចការងារផ្ទះ និងមើលថែទាំកូនចៅវិញទៅ ។

ជាមួយគ្នានោះដែល តារាចម្រៀងចាយរាងសម្បុរស្រអែម ដែលមានឈ្មោះបោះសំឡេង ក្នុងផលិតកម្ម
ហង្សមាស កញ្ញា ពេជ្រ សោភា ក៏មិនបាននៅស្ងាត់ទ្រាំមើលគេជេរ ប្រមាថនាង ដោយបើកចំហរទាំង
ដែលមិនដឹងរឿងបែបនេះ ដែលដោយនាងបានបង្ហោះពាក្យសំដី មួយចំនួននៅ លើ Facebook ជាភា
សាខ្មែរថា “ ខ្ញុំមិនខ្វល់ថាអ្នកជាអ្នកណានោះទេ តែខ្ញុំគ្រាន់តែដឹងថាអ្នកនិយាយ មើលងាយខ្ញុំ ហើយ
ត្រូវចាំថាយាយអ្នកក៏ជាស្រី ម្តាយអ្នកក៏ជាស្រី រូបថតដែលអ្នកថតដាក់ជា profile រូបរៀបការ តើអ្នក
រៀបការជាមួយស្រីឬខ្ទើយ តែខ្ញុំយល់ថាក្នុងរូបនេះគាត់ជាមនុស្សស្រី មានន័យថាប្រពន្ធអ្នកក៏ជាស្រី
ដែរ បើជុំវិញខ្លួនអ្នកមានពាក្យថា ស្រីកុំនិយាយមើលងាយស្រីបែបនេះ”។

នៅក្នុងនោះដែល កញ្ញា សោភា ក៏បានព្រលយពាក្យមួយចំនួន ក្នុងគោលបំណងចង់ជួបអ្នក ដែលជេរ
នាងនៅលើ បណ្តាញទំនាក់ទំនងសង្គម ដោយចង់ជួបដោយផ្ទាល់ជាមួយម្ចាស់ Facebook MC Queen
នោះ ដើម្បីនិយាយឲ្យដឹងរឿងហេតុឲ្យច្បាស់ថែមទៀតផង។ទោះបីជាមានការជេរប្រមាថជាន់ឈ្លីកិត្តិ
យស ម្តងជាពីរដង ទៅលើតារាចម្រៀងស្រីរូបនេះ ជាបន្ត បន្ទាប់ យ៉ាងណាក៏ដោយក៏តារាចម្រៀង ស្រី
រូបនេះមិនបាននាំរឿង ឲ្យវែងឆ្ងាយដល់ថ្នាក់ដាក់ពាក្យ បណ្តឹង ទៅតុលាការឬក៏ស្វែងរកយុតិ្តធម៌ តាមផ្លូវ
ណានោះទេ ផ្ទុយទៅវិញនៅពេលដែលមាន ពាក្យ សំដីដែលមានគេនិយាយប៉ះពាល់ជាមួយនាងនោះ
គឺនាងគ្រាន់តែឆ្លើយតបទទៅហ្នឹង ការជេរប្រទិចនោះដោយ សំដីត្រជាក់បែបឈឺចាប់មួយចំនួន៕

 

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment star