CamNews

ស្រីស្អាត 

តារាល្បីៗ នាំគ្នាទៅវត្ត នៅក្នុងថ្ងៃកាន់បិណ្ឌទី១

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេត ឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមជាមួយអ្នកសិល្បៈល្បីៗជាច្រើនដួង បាននាំគ្នាសម្រុក នាំក្រុមគ្រួសារ ទៅវត្តអារាម នានា ក្នុងប្រទេស ដើម្បីយកចង្ហាន់ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា ដែលជាពិធីបុណ្យដ៏ធំ របស់ព្រះពុទ្ធសាសនា និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីដើមរៀងមក។

ស្ថិតនៅក្នុងសម្លៀកបំពាក់ បែបប្រពៃណីខ្មែរ យ៉ាងស្រគត់ស្រគំ ដៃកាន់ចានស្រាក់ មានទាំងចង្ហាន់ និងទេយ្យទាន ផ្សេងៗ បង្ហាញនូវស្នាមញញឹមប្រិមប្រិយ នាំក្រុមគ្រួសារមិត្តភក្តិ ទៅវត្តនានា ដើម្បីបានចូលរួមធ្វើបុណ្យ នៅថ្ងៃកាន់ បិណ្ឌទី១ ដោយនៅក្នុងនោះ មានតារាខ្លះក៏បានទៅ១វត្ត តារាខ្លះក៏បានទៅដល់៣វត្ត ។

ចង់ដឹងថា ថ្ងៃកាន់បិណ្ឌទី១នេះ មានវត្តមានតារារូបណាខ្លះ នាំគ្នាសម្រុកទៅវត្តហើយ ការតុបតែងខ្លួន បែបប្រពៃណី ខ្មែរ មានភាពស្រស់ស្អាត យ៉ាងណានោះតោះទៅទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Meas soksophea Star news local news