(ភ្នំពេញ)៖ តារាសម្ដែងស្រីល្បីល្បាញ នៅក្នុងបណ្ដាញសង្គម Facebook របស់ប្រទេសកម្ពុជា មានច្រើនដួងណាស់ ក្នុងនោះរួមមាន កញ្ញា ហ៊ិន ចាន់នីរ័ត្ន អ្នកនាង សុខ សោម៉ាវត្តី និង កំពុងតែមានប្រជាប្រិយខ្លាំង គឺ កញ្ញា មាន សុនីតា ព្រោះជាតារាសម្ដែងស្រី មានសកម្មភាពលេចធ្លោ គ្រប់បែបយ៉ាង ទាំងការតុបតែងខ្លួន ថតស្ពតពាណិជ្ជកម្មផលិតនានា និង សកម្មភាពជួយសង្គមជាដើម ខណៈដែលអ្នកគាំទ្រនាង មានជាច្រើនម៉ឺននាក់ឯណោះ ។
បើក្រឡេកមកមើល តារាសម្ដែងស្រី និងជាពិធីការិនី នៅ សូនីតា ឯណេះវិញ ក៏មានប្រជាប្រិយភាពមិនធម្មតាដែរ ក្នុងពិភពសិល្បៈ នាងបានថតបទចម្រៀងល្បីល្បាញជាច្រើនបទ ដើរម៉ូដ និង ថតពាណិជ្ជកម្មផលិតដូចគ្នា ។ តែអ្វីដែលគេសង្កេតឃើញ នាងបែរជាមិនសូវលេចធ្លោ ក្នុងបណ្ដាញសង្គម Facebook ឡើយ ព្រោះអ្នកចូលចិត្ត មានចំនួនមិនដល់ មួយម៉ឺននាក់ផង ។
គេសង្កេតឃើញថា នៅ សូនីតា នៅតែចាញ់ប្រៀប មាន សូនីតា ម្យ៉ាងឈ្មោះនាងទាំងពីរហាក់ស្រដៀងគ្នាទៀត ធ្វើឲ្យទស្សនិកជន មិនសូវចាប់អារម្មណ៍ច្រើនឡើយ ព្រោះមិនមានអ្វី ទាក់ទាញទស្សនិកជន ។ នាង នៅ សុនីតា នៅពេលថ្មីៗនេះ គេឃើញទំព័រ Facebookនាងផ្ទាល់ បានដាក់ជាអ្នកឧបត្ថម្ភ ដើម្បីឲ្យគេបានឃើញរូបថតនាង និងសកម្មភាពៗថ្មីៗនាង ថាបានធ្វើអ្វីខ្លះ ដែលការដាក់នេះ ចំណាយលុយមិនតិចទេ ព្រោះដើម្បីផ្សព្វផ្សាយ ពីទំព័រផ្ទាល់ខ្លួននាង ។
រូបថតដែលផ្សព្វផ្សាយ កញ្ញា នៅ សូនីតា រួមមានរូបភាពនាងចូលរួមក្នុងមង្គលការ និង រូបថតសំអាងការ មិញ សុធីវណ្ណ ជាមួយលោក សាន្ត រ័ត្នបញ្ញាស័ក្តិ ដែលទស្សនិកជនជាច្រើន ងឿយឆ្ងល់ថា ហេតុអ្វីនាងចំបាច់ចំណាយលុយ ដើម្បីផ្សព្វផ្សាយពីខ្លួនឯងដល់ថ្នាក់ហ្នឹង? ឬមួយក៏នាងមិនមានភាពទាក់ទាញណាមួយ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើនាង?
ប៉ុន្តែរូបភាពដែល នៅ សូនីតា ដាក់ផ្សព្វផ្សាយពិតជាមានអ្នកចូលចិត្ត ច្រើនគួរសមជាទីពេញចិត្ត ដែលនាងចង់បាន ពោលប្រមាណជាជិតមួយម៉ឺនLike ឯណោះ ។
កញ្ញា នៅ សុនីតា មិនទាន់សុំការបំភ្លឺបានទេ ថាហេតុអ្វីនាងចង់បានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ឬក៏នាងខ្លាចគូប្រជែងវ៉ាដាច់ទៅមុន ?
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី