ភ្នំពេញ ៖ តារាសម្តែងរូបស្អាត កញ្ញា នៅ សូនីតា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដោយតុបតែងខ្លួនយ៉ាងស្អាត ដូចកូនកាត់យ៉ាងចឹង ពិតជាស្រស់ស្អាតមែនទែន ។
នៅក្នុងនោះផងដែរ កញ្ញាក៏បានភ្ជាប់មកជាមួយនិងចំណងជើងសុីអារម្មណ៍ទៀត ដោយលើកឡើងថា "
ខ្ញុំជឿលើទង្វើល្អ ទោះថ្ងៃនេះអ្នកមិនជួយខ្ញុំ ក៏ថ្ងៃក្រោយនឹងមានមនុស្សម្នាក់ផ្សេងទៀត មកជួយខ្ញុំដែរ
. . .មនុស្សម្នាក់ៗព្រហ្មលិខិតចារអោយ វាសនាក៏ខុសគ្នា. . . .
. . . . . . . . . បានប៉ុណ្ណា ទទួលយកប៉ុណ្ណឹង. . . . . . . . . . . . .
ជីវិតមានតែមួយទេ គួរបង្កើនការស្រលាញ់ និង មនោសញ្ចេតនា
រវាង គ្នា និង គ្នា . កុំអោយមានវិប្បដិសារី ថ្ងៃក្រោយ. . . . . ." ។
ចំណងជើងរបស់តារាសម្តែងស្រីរូបនេះ ហាក់ចង់បញ្ជាក់ពីអ្វីមួយដែលយើងមិនបានដឹងយ៉ាងចឹង ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបសម្រស់ដ៏ស្រស់ស្អាតរបស់តួស្រីក្នុងរឿង "វៃមាស" នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា