ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុន កញ្ញា នៅ សូនីតា បានបង្ហោះសារជាមួយនិងរូបថតជាច្រើន ដោយភ្ជាប់មកជាមួយនិងចំណងជើង កើតទុក្ខមិនសុខចិត្ត ដោយសារតែរឿងកូនជ្រូកបែក ដោយសន្សំមិនទាន់ពេញស្រួលបួល ។
នៅក្នុងផងដែរ តារាសម្តែងស្រីរូបស្អាតមួយដួងនេះបានលើកឡើងថា "
នុតធីណាអើយ អោយម៉ាក់សុំទោស អត់មានបំណងបោកទេ
. ប៉ុន្តែមកពីលោកតាអង្គុយម៉ាឆាច់ពីលើកូនបែកខ្ទេច
. សន្សំអត់ទាន់ពេញផង. ស្រលាញ់ប្រាក់រៀល សុទ្ធតែលុយខ្មែរ
ទាល់តែចេះសន្សំទើបសល់ លុយពិបាករកណាស់លោកអើយ
ទៅទាំងឈឺ ទាំងជា ព្រោះតែវាម្នាក់គត់" ។
ពិតជាមិនធម្មតាមែន ទាំងស្អាត ឆ្លាត ហើយចេះទុកដាក់លុយកាក់ទៀត មិនដឹងអ្នកណាទេ ដែលមានវាសនាបានស្រ្តីល្អបែបនេះ ធ្វើជាគូគាប់ទៅថ្ងៃអនាគតនោះ ៕
ដោយ ៖ គន្ធា