CamNews

តារា 

ចែ Mint ជាមួយសង្សារផ្អែមល្អែមជាមួយគ្នាដល់ម្លឹង កាលមានដំណឹងល្អ?

តារាថៃ ៖ ស្នេហារបស់តារាស្រីនាង Chalida Vijitvongthong ហៅ Mint ​និងមិត្តប្រុសកាន់តែផ្អែមល្អែមពីមួយថ្ងៃទៅមួយថ្ងៃ​ សូម្បីតែមហាជន និងអ្នកនិយមលេងអិនធឺណិតជាច្រើនក៏សប្បាយមានចិត្តអន្ទះសារចង់ឲ្យអ្នកទាំង ២​រៀបការក្នុងពេលឆាប់ៗដែរ ។

ក្រៅពីគ្រួសារទាំងសងខាងបានទទួលស្គាល់ស្នេហារបស់ទាំង​ ២ ហើយ គឺមានរឿងថ្មីមួយទៀតដែលគូស្នេហ៍មួយគូនេះបានធ្វើឲ្យ Fans កោតសរសើរនោះគឺ ការចាប់ដៃគ្នាបើកមុខជំនួញលក់ការ៉េម Brand Brand​ បែបអុីតាលី ហើយក៏រកសុីបានកាក់កបដែរ ។ 

ក្រោយពីបើកជំនួញរួមគ្នាទាំងវ័យក្មេងបែបនេះ​ បានធ្វើឲ្យមហាជនដឹងលឺរឿងនេះ ហើយពួកគាត់ក៏បានបញ្ចេញមតិដូចៗគ្នាថា នាង Chalida Vijitvongthong ជាមួយសង្សារផ្អែមល្អែមគ្នាដល់ម្លឹង កាលពីមានដំណឹងល្អ?










ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ kapook


Tags: Chalida Vijitvongthong Mint