CamNews

តារា 

អ្នកគាំទ្ររបស់នាង Kimberly និង Mint កាន់តែសប្បាយចិត្តពេលដឹងរឿងនេះ

ថៃ ៖ ក្រោយពីដឹងថា តារាសម្តែងថៃ នាង Kimberly និងនាង Mint Chalida មានទំនាស់ជាមួយគ្នាដោយសារតែ Mark prin កាលពីប៉ុន្មានឆ្នាំមុនបានធ្វើឲ្យតារាសម្តែង ដែលជ្រងក្រោមទ្រនំជាមួយ មើលមុខគ្នាមិនចំទាល់តែសោះ រហូតធ្វើឲ្យ Fans ក៏មិនសប្បាយចិត្តចំពោះរឿងនេះដែរ ។ 

មិនបានប៉ុន្មានផង ការមើលមុខគ្នាមិនចំរបស់នាង នាង Kimberly និងនាង Mint Chalida ក៏ត្រូវបានបញ្ចប់ក្រោយពី តួស្រីក្នុងរឿង "បេះដូង ២ សម្រាប់អូន"" បានបង្ហាញខ្លួនចូលរួមពិធីបុណ្យសពរបស់ឪពុកនាង Kimberly កាលពីប៉ុន្មានខែមុននេះ ថែមទាំងបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើឲ្យភាពជាមិត្តរបស់ពួកគេ ក៏ចាប់ផ្តើមត្រលប់មកល្អជាមួយនិងគ្នា ដោយការជួបមុខគ្នាជារឿយ​ នៅឯកន្លែងថតកុន និងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ឬ ក្នុងព្រឹត្តិការណ៍នាៗផងដែរ ។ 


អ្វីដែលធ្វើឲ្យ Fans កាន់តែសប្បាយចិត្តជាងនេះគឺ កាលពីពេលថ្មីៗនេះ នាង Kimberly ត្រូវបានគេដឹងថា មិនត្រឹមតែត្រលប់មកនិយាយគ្នាជាមួយនិងនាង Mint Chalida នោះទេ ពួកគេទាំង ២ ថែមទាំងចុច Follow គណនីអុិនស្រ្តាក្រាម ទៅវិញទៅមកទៀតផង ។ នេះហើយគឺដំណឹងថ្មីមួយទៀត ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាថៃ ២ រូបនេះ កាន់តែសប្បាយចិត្ត នៅពេលដែលបានដឹងរឿងនេះ ៕




១. នាង Mint Chalida 





២. នាង Kimberly 

ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ gossipstar


Tags: Kimberly Mark prin Mint