ក្រុមជំរើសជាតិទាំងពីរក្រុមបានចូលរួមប្រកួតដោយភាពជឿជាក់ ដោយបង្ហាញដល់
ទស្សនិកជននូវស្មារតីប្រកួតដ៏អស្ចារ្យ។
រឿងដែលមិននឹកស្មានដល់បានកើតឡើងភ្លាម ក្រោយពីសំលេងកញ្ចែចាប់ផ្តើមប្រកួតបន្លឺឡើង។
ក្រុមជំរើសជាតិឆែកបានរកគ្រាប់បាល់នាំមុខបានពីរគ្រាប់បន្តបន្ទាប់គ្នា តែក្នុងរយះពេល 6នាទី
ប៉ុណ្ណោះគឺនៅនាទីទី3 ដោយកីឡាករ Jiracekនិងទី6 ដោយកីឡាករPilar។ ប៉ុន្តែទោះជាត្រូវគូប្រកួត
នាំមុខយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករជំរើសជាតិក្រិកនៅតែមានស្មារតីប្រកួត
ខ្លាំងក្លាដដែរ។
3ពិន្ទុសំរាប់ឆែក
ក្រុមកីឡាករអាវសបានប្រមូលស្មារតីប្រកួត និងខំបង្កើតឱកាសជាច្រើនដើម្បីស៊ុតបាល់បញ្ចូល
សំណាញ់របស់ Petr Cech។ ការខំប្រឹងរបស់ក្រិកក៏ទទួលបានលទ្ធផលនៅដើមតង់ទីពីរដោយ
រកបានមួយគ្រាប់នៅនាទីទី53 ដោយកីឡាករ Gekas។ ជាក់ស្តែងការខិតខំប្រឹងប្រែងនៅប៉ុន្មាន
នាទីចុងក្រោយទៀត ក្រុមជំរើសជាតិក្រិកមិនបានរកគ្រាប់បាល់បន្ថែមបានទៀតឡើយ។ ចប់ការ
ប្រកួតឆែកឈ្នះក្រិកដោយលទ្ធផល 2-1 ទទួលបានបីពិន្ទុ ចំណែកក្រិកទទួលបានសូន្យពិន្ទុ៕
Video Highlight Goals ក្រិក និងឆែក
លទ្ធផល៖ ក្រិក-ឆែក (1-2)
រកបានគ្រាប់បាល់៖ Gekas 53’ - Jiracek 3’, Pilar 6’
កីឡាករចូលប្រកួត៖
ក្រិក : 1 Kostas Chalkias, 2 Giannis Maniatis, 5 Kyriakos Papadopoulos, 7 Giorgos Samaras,
10 Giorgos Karagounis, 14 Dimitrios Salpigidis, 15 Vasilis Torosidis, 16 Giorgos Fotakis,
20 Jose Holebas, 21 Kostas Katsouranis, 22 Kostas Fortounis
ឆែក : 1 Petr Cech, 2 Theodor Gebre Selassie, 3 Michal Kadlec, 6 Tomas Sivok,
8 David Limbersky, 10 Tomas Rosicky, 13 Jaroslav Plasil, 14 Vaclav Pilar, 15 Milan Baros,
17 Tomas Hubschman, 19 Petr Jiracek
ដោយ៖ ណាណូ
ប្រភព៖ 24h