CamNews

តារា 

ស្នេហាអំពិលអំពែក JB និង Selena ត្រូវប្រិយមិត្តរិះគន់ថា គួរអោយធុញ នឹងតាមដាន

គ្រប់គ្នានិយាយពីនាង Taylor Swift និង Harry Style ដែលមើលទៅគេទាំង ២ ហាក់ដូចជាកំពុងតែ
មានស្នេហាប៉ុន្តែមិនបង្ហាញអោយគេដឹងជាសាធារណៈផ្លូវការ នេះគេហៅថាស្នេហាអំពិលអំពែក តែ
មិនត្រឹមតែ Taylor និង Harry នោះទេ សូម្បីតែនាង Selena និង JB ក៏នៅតែបន្តធ្វើព្យុះធ្វើភ្លៀងអោយ
ពួកប្រម៉ាញ់ពត៌មានតារាវិលមុខដែរ។

កាលពីពេលថ្មីៗនេះគូសង្សារបែកបាក់គ្នាមួយគូនេះ បានចេញទៅក្រៅជាមួយគ្នាស្និទ្ធស្នាលជាមួយ
គ្នា ហើយថែមទាំងជិះរថយន្តជាមួយគ្នាទៀតផង គេគ្រប់គ្នាឆ្ងល់ថា តើនាង Selena និងអ្នកចម្រៀង
Baby រូបនេះពិតជាបែកគ្នា ឬមួយក៏នៅស្រលាញ់គ្នា? ហើយហេតុអ្វីមិននិយាយប្រាប់ប្រិយមិត្តអោយ
ដាច់ស្រេចទៅថា នៅឬមិននៅ។

រូបភាពរបស់ពួកគេត្រូវបានក្រុម Paparazzi ថតបានហើយបង្ហោះពេញ Internet ដោយរឿងនេះវាក៏
សឹងតែបានក្លាយជារឿងធម្មតាទៅហើយ មានមនុស្សមួយចំនួននោះ ក៏បាននិយាយផងដែរថាស្នេហា
អំពិលអំពែករបស់ ២ នាក់នេះវាក្លាយជារឿងមួយដែលគួរអោយធុញទ្រាន់ក្នុងការតាមដានទៅហើយ
ទោះបីជាពួកគេជាតារាល្បីក្ដី វាមើលទៅហាក់ដូចជាស្នេហាកូនក្មេងលេងបាយឡុយ បាយឡរ ចង់
លេងក៏លេងចង់ចោលក៏ចោល៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator 


Tags: justin bieber selena gomez taylor swift