កំពង់ស្ពឺ៖ គិរីរម្បជាឧទ្យានជាតិដ៏ស្រស់ស្អាត និងមានភាពទាក់ទាញបំផុត ស្ថិតនៅតាម
បណ្ដោយភ្នំដំរី នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ពាក្យគិរីរម្យ គឺ
មានន័យថា ព្រឹក្សាដែលផ្ដល់នូវភាពសប្បាយ និងសោមនស្សរីករាយ "Mountain of joy'។
គួរបញ្ចាក់ផងដែរថា ឧទ្យានជាតិគិរីរម្ប គឺមានចំងាយ ១១២ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែល
យើងអាចធ្វើដំណើរតាមរថយន្ដបាន នៅលើដងផ្លូវជាតិលេខ ០៤ ។ ជាមួយទេសភាពធម្ម
ជាតិដ៏ស្រស់បំព្រង ដើមឈើដុះតំរៀបគ្នាជាជួរៗ ត្រង់ទៅលើរាប់ពាន់ដើម ខ្យល់អាកាស
បរិសុទ្ធ ព្រៃព្រឹក្សាទាំងឡាយមានពណ៌ខៀវស្រងាត់ ដែលលាយឡុំជាមួយទឹកហួរធ្លាក់ពីលើ
ភ្នំប៉ះនឹងដុំថ្ម លាន់សូររណំដូចជាចម្រៀងរបស់កសិករខ្មែរ គឺជាចំណុចដែលទាក់ទាញបំផុត
សម្រាប់ឧទ្យានជាតិ "គិរីរម្យ" ។
អ្វីដែលពិសេសនោះគឺថា នៅជិតផ្លូវទឹកហូរពីលើភ្នំ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានសង់
រោងតូចៗល្មម សម្រាប់ភ្ងៀវជាតិ និងអន្ដរជាតិ អាចជួលអង្គុយលេង ឬលោកអ្នក ក៏អាចយក
អាហារទៅបរិភោគ ក៏ដូចជាភេសជ្ជៈសម្រាប់ញាំនៅទីនោះផងដែរ ដើម្បីបង្កើតភាពរ៉ូមែនទិក
ជាមួយគ្រួសារ ក៏ដូចមិត្ដភ័ក្ររបស់អ្នក។
តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ "ឧទ្យានជាតិ គិរីរម្យ" នេះ? ស្រស់
ស្អាត ទាក់ទាញ និងផ្ដល់ភាពរ៉ូមែនទិក៕
ដោយ៖ នារី
ប្រភព៖ cambotourism