CamNews

ទេសចរណ៍ 

ទោះបីជារដូវភ្លៀងធ្លាក់ ក៏ភ្នំបូកគោនៅតែអាចទាក់ទាញភ្ងៀវបានច្រើន


កម្ពុជា៖ ភ្នំបូកគោគឺជាឧទ្យាជាតិ (Bokor Mountain National Park) មួយដ៏ស្រស់ត្រកាល
ដែលបានកកើតឡើង ក្នុងទឹកដីខេត្ដកំពត នៃព្រះរាជាណាចក្រកម្ពុជារបស់យើង តាំងពី
យូរលង់ណាស់មកហើយ។ ឧទ្យានជាតិនេះ មានចំងាយ ១៨៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ
(តាមផ្លូវជាតិលេខ ៣) និង ៤២​ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរូមខេត្ដកំពត។


បើសិនជាយើងទាំងអស់គ្នា ធ្វើដំណើរទៅដល់ជើងភ្នំបូកគោ នោះយើងនឹងបានឃើញដង
ផ្លូវធំៗ ឆ្ពោះទៅកាន់កំពូលភ្នំ ហើយអមទៅដោយរុក្ខជាតិតូចធំទាំងឡាយ ដែលលាស់ស្លឹក
ផ្លែ និងផ្កាគួរជាទីរគយគន់។


ល្គឹកណាយើងទៅដល់កំពូលភ្នំភ្លាម នោះយើងហាក់បីដូចជាមានអារម្មណ៍ថា យើងបានទៅ
ដល់ឋានសូគ៌សុបិន្ដមួយ ដែលយើងមិនដែលបានជូបអញ្ចឹង។ នៅលើកំពូលភ្នំ គឺមានអាកាស
ធាតុត្រជាក់ស្រិប ខ្យល់បក់រំភើយៗ ដែលអាចញ៉ុំាអារម្មណ៍យើង អោយមានភាពស្រស់ថា្ល
បានមួយរំពេជ្រ។ ធម្មជាតិតូចធំ ជួរភ្នំទាំងឡាយ លាតសន្ធឹងអមជុំវិញ ហាក់បីដូចជាផ្ទាំងគំនូរ
ដែលគូរដោយវិចិត្រករដ៏ចំណានមួយអញ្ចឹង។




ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីនោះសំបូរទៅដោយចំណីរអាហារ ដែលលោកអ្នកអាចទិញ
បរិភោគបានដែរ។ លើសពីនេះ គឺទីរូមខេត្ដកំពតផ្ទាល់តែម្ដង ពោលគឺលោកអ្នកអាចឈប់
រថយន្ដទិញរបស់របរដូចជា ផ្លែឈើ ទឹក ម្ហូបអាហារ ជាពិសេស គឺអាហារសមុទ្រតែម្ដង។

អ្វីដែលអស្ចារ្យនោះ គឹថាទោះបីជារដូវនេះ ជាវស្សាន្ដរដូវក៏ដោយ ក៏ឧទ្យានជាតិភ្នំបូកគោ
នៅតែអាចទាក់ទាញភ្ងៀវជាតិ និងអន្ដរជាតិមកចូលទស្សនាបានច្រើនផងដែរ។ នេះបើ
តាមការបង្ហាញពីអាជ្ងាធរ ដែលគ្រប់គ្រងនៅទីនោះ កាលពីចុងខែ សីហានេះ៕

 

ដោយ៖ រក្សា
ប្រភព៖ camtourism


Tags: turism Bokor Mountain Attraction Cambodai