ភ្នំពេញ៖ ពាក្យចាស់តែងពោលថា «ក្រោយភ្លៀង មេឃស្រឡះ!» ជាក់ស្ដែង ចំណងស្នេហ៍របស់តារាល្បីឈ្មោះពីរដួង គឺលោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស ធ្លាប់តែជួបនូវឧបសគ្គ រារាំងឃាំងឃា ពីសំណាក់ឪពុករបស់ខ្លួននោះ រហូតមកដល់ពេលនេះ ពពកខ្មៅទាំងនោះ បានរសាត់បាត់ទៅវិញ ដោយអំណាចនៃចិត្តស្រឡាញ់ ប្ដូរផ្ដាច់របស់ពួកគេទាំងពីរ រហូតទទួលបាននូវសិទ្ធិ សេរីភាពពេញទី ក្នុងការសម្រេចបំណង រស់នៅជាមួយគ្នា ពោរពេញដោយសុភមង្គល ។
នៅពេលរនាំងដែក ត្រូវបានបាក់ស្រុត ទោទន់ លែងក្លាយជាឧបសគ្គអ្វីសម្រាប់ពួកគេនោះ ពេលថ្មីៗនេះ គូស្នេហ៍ ចំរ៉ុង និងដាលីស បានបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមកាន់តែខ្លាំង បង្ហាញរូបថត អាពាហ៍ពិពាហ៍ តាមក្ដីស្រមៃ បញ្ជាក់ពីទំហំស្នេហ៍កាន់តែរឹងមាំ កាន់តែខិតជិតដល់ពិធីមង្គលជ័យ បង្អួតមហាជនឲ្យឃើញ ជាច្រើនសន្លឹក ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ តារាសម្តែង និងជាពិធីករមួយគូនេះ បានបង្ហាញរូបថត ដែលគ្រងឈុតកូនក្រមុំថត គូជាមួយគ្នាយ៉ាងស្រស់ស្អាត និងស្រស់សោភា បង្អួតអ្នកគាំទ្រស្នេហានាង ខណៈដែលពិធីមង្គលការ អាចនឹងលេចចេញជារូបរាង នៅដើមឆ្នាំ២០១៦ខាងមុខនេះ ។
ចង់ដឹងថា គូស្នេហ៍មួយគូនេះ មានភាពស្រស់ស្អាត និងស្រស់សង្ហា នៅក្នុងឈុតរៀបការ កម្រិតណា សូមទៅទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល