CamNews

ព័ត៌មានអន្តរជាតិ 

គយគន់សម្រស់ស្តេចថៃ កាលនៅក្មេងថាសង្ហាប៉ុនណា

ថៃ ៖ ការសោយទិវង្គតរបស់ព្រះមហាក្សត្រ ថៃ បានធ្វើឲ្យប្រជាជនថៃពោរពេញទៅដោយការសោយស្តាយ ក្រោយពីវីរៈបុរសរបស់ខ្លួន បានសោយទិវង្គត ដោយគ្មានថ្ងៃវិលត្រលប់មកវិញ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ដោយសារតែការសោយទិវង្គតរបស់ព្រះមហាក្សត្រ ថៃ ដែលគ្រោងរាជយូរជាងគេនៅលើលោក ត្រូវបានតម្រូវឲ្យប្រជាជននៅឯប្រទេសថៃស្លៀកពាក់ពណ៍ខ្មៅរយៈពេលដល់ទៅ ១ ឆ្នាំ ដើម្បីកាន់ទុក្ខ ដល់ការសោយទិវង្គតរបស់ព្រះអង្គ ។ 

គួរបញ្ជាក់ឲ្យដឹងថា ស្តេចថៃគឺជាស្តេចដែលគ្រោងរាជ យូរជាងគេនៅលើកលោក គឺមានរយៈដល់ទៅ ៧០ ឆ្នាំ ព្រោះបានឡើងគ្រងរាជតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ ។ ហើយសព្វថ្ងៃនេះព្រះអង្គ មានព្រះជន្ម ៨៨ យោងចូល ៨៩ វស្សា ។

ជាការពិតណាស់​ ព្រះមហាក្សត្រថៃ គឺជាស្តេចដែលយល់ពីសុខទុក្ខប្រជារាស្រ្ត និងជាវីរៈបុរសរបស់ប្រជាជាតិថៃ ។ គួររំឮកថា ព្រះមហាក្សត្រថៃ អង្គនេះ មាន រូបរាងសង្ហាតាំងពីវ័យក្មេងមកម្ល៉េះ ហើយកាលពីពេលថ្មីៗនេះ រូបថតរបស់គាត់ត្រូវបានប្រជាជនបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់ពួកគេទៀតផង និងធ្វើការចែករំលែកតៗគ្នាថែមទៀតផង ។ 

តោះកុំឲ្យខាតពេលយូរទៅគយគន់សម្រស់របស់ព្រះមហាក្សត្រថៃ កាលពីក្មេងទាំងអស់គ្នា ៕ 

-ចុចអាន ៖ BREAKING NEWS: នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រារបស់ព្រះអង្គ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត

-ចុចអាន ៖ ទិដ្ឋភាពប្រជាជនថៃស្រែកយំពេលដឹងថា ព្រះមហាក្សត្រសោយទិវង្គត





 

 

ដោយ ៖ គន្ធា