ព័ត៌មានកំសាន្ត ៖ មេម៉ាយសាច់សខ្ចី និងសម្បូរទៅដោយរឿងអាស្រូវជាច្រើនមិនចេះចប់មិនចេះហើយ នាង Tangmo Pattaratida ដែលជាអតីតភរិយារបស់តារាសម្តែងផង តារាចម្រៀងផងលោក Tono pakin ។
តារាល្បីមួយគូនេះ ត្រូវបានលែងលះគ្នាជាយូរណាស់មកហើយ ដោយសារតែការយល់ច្រឡំ និងរឿងរ៉ាវផ្ទៃក្នុងជាច្រើនទៀត ដែលសាមីខ្លួនមិនអាចបង្ហើបឲ្យមហាជនបានដឹង ។ រីឯឆាកជិវិតអ្នកទាំង ២ ហាក់បីដូចជាមានក្តីសុខទាំងសង ក្រោយពីធ្វើចិត្តបានរៀងៗខ្លួន ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅក្នុងគណនី instagram របស់តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ ហាក់បីដូចជាស្រលាញ់ក្មេងខ្លាំង ព្រោះគ្រប់ពេលនាង Tangmo Pattaratida បានចំណាយពេលរបស់នាងនៅជាមួយក្មេងនោះ ទាំងឲ្យឆុងទឹកដោះគោ បំពេ ឲ្យគេលក់ ពេលខ្លះគេលក់នៅលើដើមទ្រូងទៀតផង ដូចម្តាយនិងកូនយ៉ាងចឹង ។ គួរបញ្ជាក់ឲ្យដឹងថា កូនស្រីនោះគឺកូនរបស់អ្នកគ្រប់គ្រងឬ អាចនិយាយបានថា គឺជាកូនរបស់មិត្តជិតដិតរបស់នាង ។ បើចង់ដឹងថា តារាស្រីរូបនេះស្រលាញ់ក្មេងដល់កំរិតណា ទៅទស្សនារូបថតទាំងនោះទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ IG