CamNews

តារា 

នី មុនីនាថ ប៉ះជាមួយសត្វពស់ ភ័យស្ទើរលស់ព្រលឹង

ភ្នំពេញ៖ តារាសម្ដែងសម្បុរ ស្រអែមស្រស់ នី មុនីនាថ ដែលទស្សនិកផ្ដល់រហ័្សសនាមថា ជា
តារាទឹកភ្នែកពេលនេះ កំពុងតែត្រូវបានទទួល ការចាប់អារម្មណ៍មិនតិចទេ នៅពេលនាង បាន
សំរេចចិត្តចូលរួម ជាមួយកម្មវិធីអប្សរា award ដែលជាកម្មវិធីមួយថ្មី នឹងទទួលការចាប់ អារម្មណ៍
ច្រើន ពីសំណាក់មហាជន ដោយសារកម្មវិធី មានលក្ខណៈប្លែកពីកម្មវិធីដទៃ គួបផ្សំទៅដោយ
តារាសិល្បៈល្បីៗ ស្រស់សោភា នឹង ស្រស់សង្ហាដល់ទៅ២០ដួង ដែលធ្វើឲ្កយស្ថានីយ៍ទូរទស្សន៍
អប្សរាពោរពេញទៅដោយតារារះព្រោងព្រាតនៅលើវេទិការ ។

កម្មវិធីកាន់តែល្អ អ្នកចូលរួមជាមួយកម្មវិធីកាន់តែពិបាក ជាក់ស្ដែងស្រីស្អាត នី មុនីនាថក្នុងសប្ដាហ៍
នេះនាង ត្រូវសម្ដែងជានាង នី ដែលត្រូវសម្ដែងជាមួយសត្វពស់ ក្នុងរឿងចៅពស់កេងកងដែលធ្វើ
ឲ្យនាង ស្រៀវសាច់មិនតិចទេ ព្រោះកន្លងមក នាងមិនដែលសម្ដែងជាមួយសត្វទេ ធ្លាប់តែជាមួយ
មនុស្សម្នាធម្មតា ដល់ប៉ះជាមួយពស់ ដូចជាប្លែកដែរ តែនាងប្រាប់ថាភ័យណាស់ ។

ជំនួបផ្ទាល់ពេលសមសម្ដែងជាមួយ សិល្បករជើងចាស់លោក បេ វណ្ណារ៉ា ស្រីស្រស់ នី មុនីនាថ
បានរៀបរាប់ទាំងញញឹមថា សប្តាហ៍នេះធ្ងន់ករហើយ ដោយតែសម្ដែង ជាមួយ សត្វពស់ នាង
និយាយបណ្ដើរព្រឺរោមបណ្ដើរ ហើយបន្តទៀតថា ត្រឹមកូនពស់តូចមួយ នាងរត់បាត ជើងសព្រាត
ទៅហើយ ចុះទំរាំពស់ធំប៉ុណ្ណាប៉ុណ្ណី ធ្វើម៉េចទៅ.. ?? នាងបន្តទៀតថា បន្ទាប់សម្ដែងក្នុងកម្មវិធីនេះ
រួចហើយ នាងនឹងត្រូវចូលរួមជា មួយស្ថានីយទូរទស្សន៍ បាយ័ន ក្នុងការប្រគំតន្រ្តីអបអរសាទរពិធី
បុណ្យចូលឆ្នាំថ្មី ខេត្ត សៀមរាប ។ 

បច្ចុប្បន្នក៏កំពុងថតរឿងឲ្យផលិតកម្មខ្មែរមេគង្គ ក្នុងរឿង "សន្យា" ដែលជារឿងភាគវែង នឹងប្រទាក់
ក្រឡាគ្នាវែងឆ្ងាយ តែមិនសូវជាពិបាកណាស់ណាទេ ។

ស្រីស្រស់សម្បុរស្រអែម នី មុនីនាថ ហាក់ទទួលបានសំណាងផ្ទួនៗតែម្ដង ក្នុងឆ្នាំថ្មីនេះ ដោយទទួល
បានតំណែងតួឯកស្ទើរតែគ្រប់រឿង ។ តែតារាស្រីរូបនេះហាក់ស្រកគីឡូបន្តិច ដោយសារនឿយហត់
ក្នុងអាជីពជាតារាសម្ដែង ។ រង់ចាំទស្សនាទាំងអស់គ្នាល្ងាចនេះ ក្នុងកម្មវិធីអប្សរា Award ម៉ោង៦នឹង
៣០នាទីល្ងាច នៅស្ថានីយទូរទស្សន៍អប្សរា ថា នី មុនីនាថ សម្ដែងបានល្អកម្រិតណា បើនាងខ្លាច
ពស់ឡើងញ័រជើងបែបនេះ ?

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath entertainment khmer star