ថៃ ៖ បន្ទាប់ពី Pok Chirathivat ស្នើរសុំនាង Margie Rasri រៀបការនៅសួរកំសាន្ត Disneyland នៅឯសហរដ្ឋអាមេរិច កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ 2017 ហើយអ្នកទាំងពីរក៏សម្រេចចិត្តភ្ជាប់ពាក្យនៅថ្ងៃទី 08 ខែធ្នូ ឆ្នាំ ២០១៧ ហើយរៀបការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ ។
Pok Chirathivat បានលើកឡើងថា "ម្តាយរបស់ខ្ញុំបានជ្រើសរើសពេលវេលានេះសម្រាប់ពួកយើង ហើយពួកយើងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការបរិឆ្ជេទនេះ ហើយសម្រាប់ថ្ងៃភ្ជាប់ពាក្យនឹងមានតែគ្រួសារនិងមិត្តជិតដិតប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញចូលរួម ចំណែកឯ ថ្ងៃរៀបការ នឹងអញ្ជើញភ្ញៀវយ៉ាងច្រើនកុះករ ហើយពិធីមង្គលការនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Centara Hotels & Resorts" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews