CamNews

តារា 

ភ្លើងឆេះសណ្ឋាគារដែល Rihanna ស្នាក់នៅ

កាលពីថ្មីៗនេះសណ្ឋាគារនៅទីក្រុង London ដែល Rihanna ស្នាក់នៅបានទទួលរងគ្រោះព្រោះ
ភ្លើងឆេះ ក៏ប៉ុន្តែជាសំណាង Rihanna ត្រូវបានគេជម្លៀសចេញជាមួយ និងអ្នកស្នាក់នៅប្រមាណ
ជាង ៣០០ នាក់ផងដែរ។ ក្រោយពេលកើតហេតុនាង Rihanna បាន tweet រូបភាពរបស់នាង
ដោយបានប្រាប់រាល់ប្រិយមិត្តទាំងអស់ថា នាងមិនមានគ្រោះថ្នាក់នោះទេ។

សណ្ឋាគារ Corinthia ដែល Rihanna ស្នាក់នៅបានឆេះចេញពីបន្ទប់ជណ្ដើរយន្តជាហេតុនាំអោយ
មានអគ្គីភ័យឆាបឆេះឡើង។ បើនិយាយទៅនេះមិនមែនជាលើកទី ១ ទេដែល Princess of China 
នាង Rihanna ទទួលរងគ្រោះព្រោះភ្លើង គួររំឮកផងដែរថាកាលពីឆ្នាំទៅមិញឆាកប្រគុំតន្ក្រីរបស់
Rihanna នៅ Dallas ត្រូវបានភ្លើងលេបត្របាក់អស់ជាងពាក់កណ្ដាល៕

ដោយ៖ ម៉ូនីកា
ប្រភពពី៖ Idolator 


Tags: Rihanna