Sophia បានចាកចេញពីផ្ទះ ដើរជាមួយក្រុមជនពាល ដោយសារតែខ្ជិលរៀនសូត្រ។ ដើម្បីមាន
ប្រាក់ស៊ីចាយ នាងក៏ចាប់ផ្ដើម “មានដៃ មានជើង” រហូតដល់ថ្ងៃមួយ នាងត្រូវនគរបាលចាប់ខ្លួន
បន្ទាប់ពីចូលលួចរបស់របរអ្នកដទៃ។ បច្ចុប្បន្ន Sophia Amoruso ជា CEO របស់ Nasty Gal ជា
ក្រុមហ៊ុនពាណិជ្ជកម្មមួយដែលមានការរីកចម្រើនលឿនបំផុត នៅអាមេរិក។
Sophia Amoruso បច្ចុប្បន្ន គឺជាសេដ្ឋីនីម្នាក់ អាយុ ៣០ឆ្នាំ
ក្រោយពីត្រូវបានចាប់ខ្លួន ដោយសារតែអំពើលួច កាលពីឆ្នាំ ២០០៣ Sophia បានចាកចេញពី
ក្រុង Olympia របស់អាមេរិក ទៅកាន់ក្រុង San Francisco (California)។ នៅទីនេះ នាងធ្វើជាអ្នក
ត្រួតពិនិត្យលេខកូដរបស់និស្សិត នៅសាលាសិល្បៈមួយ។ មិនយូរប៉ុន្មាន នាងក៏សម្រេចចិត្ត
ឈប់ ហើយបើកហាងលក់ខោអាវជជុះ នៅលើ eBay មានឈ្មោះថា Nasty Gal Vintage ក្រោយ ពីបានអានសៀវភៅណែនាំមួយក្បាល។
នៅលើផ្សារអនឡាញនេះ “តូប” របស់ Sophia ត្រូវបានគេចាប់អារម្មណ៍ជាងគេ ហើយនាងក៏
ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ប៉ុន្ដែ ជោគជ័យនេះ ក៏មិនបាននៅយូរ ដោយសារតែ នាង
មានជម្លោះជាមួយអ្នកលក់ដទៃ។ បញ្ហានេះ នាំឱ្យ Sophia ត្រូវបាន eBay ហាមឃាត់។
ប្រការខាងលើនេះ ក៏ជួយឱ្យ Sophia សម្រេចចិត្ត បើកគេហទំព័ររកស៊ីផ្ទាល់ខ្លួនមួយ ដែលមាន
ឈ្មោះថា NastyGalVintage.com ដែលមានទំនាក់ទំនងជាមួយអតិថិជន តាមរយៈបណ្ដាញសង្គម។
បច្ចុប្បន្ននេះ ហាងរបស់នាង មានអ្នកតាមដាននៅទំព័រ Instagram ចំនួន ជាង ១,២លាននាក់ និង
នៅលើ Facebook ជាច្រើនលាននាក់ផងដែរ។ ការជួញដូររបស់ Sophia គឺមានលក្ខណៈចម្រុះ
រវាងផលិតផលចាស់ និងផលិតផលថ្មី រវាងទំនិញថ្លៃ និងទំនិញថោក ហើយនាង ក៏មានបំណង
ប្រែក្លាយNasty Gal ឱ្យទៅជាកន្លែងមួយ ដែលបង្កើតបានជារបៀបរស់នៅថ្មី សម្រាប់នារីទាន់
សម័យ។
ប្រការនេះ ជួយបង្កើតបាននូវអតិថិជនស្មោះត្រង់ ហើយនារីវ័យ ចាប់ពី ២០ ដល់ ៣០ឆ្នាំ សុទ្ធតែ
បានត្រឡប់មកវិញ ចំណែកទំនិញប្រហែលពាក់កណ្ដាល ត្រូវបានលក់ទៅឱ្យអតិថិជនចាស់ ក្នុង
នោះទំនិញ ចំនួន ៩៣% អតិថិជនមិនចាំបាច់តថ្លៃ។ អាជីវកម្មរបស់ Sophia បច្ចុប្បន្ន ទទួលបាន
ជោគជ័យយ៉ាងត្រចះត្រចង់ ប៉ុន្ដែនាងមិនចង់នៅស្ថិតនៅត្រឹមនេះ នោះទេ នាងបានរៀបចំគម្រោង
ដើម្បីបើកហាងលក់រាយមួយ នៅចុងឆ្នាំ ២០១៤។
Sophea ប្រើប្រាស់បណ្ដាញសង្គម ដើម្បីទាក់ទាញអតិថិជន
ឆ្នាំនេះ Sophia មានអាយុ ៣០ឆ្នាំ និងមានទ្រព្យជាច្រើនលានដុល្លារអាមេរិក។ Sophia ឱ្យដឹងថា
កំហុសកាលពីអតិតកាល គឺជារឿងសំខាន់ក្នុងការជួយឱ្យនាងបានភ្ញាក់រលឹក និងកែប្រែ Nasty
Gal ពីហាងតូចមួយនៅលើ eBay ទៅជាក្រុមហ៊ុនធំ ដែលមានបុគ្គលិក ៣៥០នាក់។ Nasty Gal
មានប្រាក់ចំណូល ១០០លានដុល្លារអាមេរិក ដោយសារមានអតិថិជន រាប់លាននាក់ មកពីជុំវិញ
ពិភពលោក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Style