ថ្មីៗនេះអ្នកដឹកនាំរឿងដ៏ល្បីលោក Michael Bay ដែលជាអ្នកដឹករឿង Transformers តាំងតែ
ភាគ ១ មកនោះបានបង្ហាញឡានទំនើប ថ្មីល្អប្រណិតចំនួន ២ គ្រឿងទៀតហើយ ដើម្បីយក
មកចូលរួមក្នុងរឿង Transformers 4 ។
Sonic RS Rally Car ជាឡានប្រណាំងបែបឧបសគ្គផ្លូវឆ្ងាយ ដែលមានឈ្មោះខ្លី " Royal Purple "
ជាឡានថ្មីដែលនឹងត្រូវចូលរួម ក្រុមគ្រួសារ Transformers ។ Michael Bay មិនទាន់បានប្រាប់ថា
Royal Purple នឹងត្រូវជាមនុស្សយន្តខាងផ្នែក Autobot ឬ Deception ឡើយ ។
ឡានថ្មីចុងក្រោយបំផុតនេះគឺ Pagani Huayra មានពណ៌ក្រហមភ្លឺចែងចាំង ស្រស់ស្អាតសម
ចូលរួមក្នុងគ្រួសារ Transformers មែន ។ ឈ្មោះ Pagani Huayra គឺបានដាក់តាម Andean ជា
អទិទេពខ្យល់ ព្រោះអ្នកផលិតឡាននេះបានប្រាប់ថា ការរចនាម៉ូតឡានមួយនេះអាចនិយាយ
បានថា ជាការរចនាមួយយ៉ាងល្អ ក្នុងចំនោមឡានដែលល្អៗ បំផុតក្នុងការផលិត ។
អ្នកដឹកនាំរឿង Michael Bay នៅតែមិនទាន់ចង់បង្ហាញ អំពីព័ត៌មានឡានទាំង ២ នេះធ្វើអោយ
ទស្សនិកជន មានមន្ទិលសង្ស័យថា តើឡានទាំង ២ នេះនឹងក្លាយជាឡានរបស់ Autobot ឬក្រុម
Deception ? យើងមានតែរង់ចាំតាមដានបន្តទៀត ៕
ដោយ ៖ លីលី
ប្រភព ៖ facebook