ការដង្ហែកូនក្រមុំដែលប្រកបដោយភាពចម្លែកនេះរបស់កម្មករសំណង់ម្នាក់ បានទាក់ទាញចំណាប់
អារម្មណ៍ខ្លាំងពីសំណាក់អ្នកដំណើរនៅក្នុងក្រុង។
ថ្មីៗនេះ អ្នកលេងអ៊ីនធឺរណែតនៅប្រទេសចិន មានការភ្ញាក់ផ្អើលដោយសារតែមានគេហែកូនក្រមុំ
ដោយរទេះសំណង់ នៅខែត្រ Hubei ប្រទេសចិន។
កាលពីថ្ងៃទី ២៩វិច្ឆិកាកន្លងទៅ នៅលើដងផ្លូវមួយក្នុងខែត្រ Hubei ប្រទេសចិន មនុស្សជាច្រើន
មានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញបុរសម្នាក់អូសរទេះដែលមានដឹកកូនក្រមុំទៅរៀបការ។
មើលពីចម្ងាយ មនុស្សជាច្រើនមិនដឹងថា នេះគឺជាការដង្ហែកូនក្រមុំនោះទេ។ ជំនួសឱ្យរថយន្ត
ទំនើប បុរសក្រីក្រនេះ បានប្រើប្រាស់រទេះដឹកខ្សាច់ មកធ្វើជាយានសម្រាប់ដង្ហែកូនក្រមុំ។ កូន
កម្លោះស្លៀកពាក់ធម្មតា នឹងដើរជើងទទេ។ ចំណែកកូនក្រមុំវិញ គឺស្លៀកពាក់ឈុតអាពាហ៍
ពិពាហ៍បុរាណ និងមានគ្របកន្សែងលើក្បាល។
រទេះដែលយកមកដឹកកូនក្រមុំ ក៏មិនត្រូវបានតុបតែងលំអនោះទេ គឺទ្រាប់តែក្រដាស់រឹងដើម្បីឱ្យ
កូនក្រមុំអង្គុយ។ កូនកម្លោះរុញរទេះ តែងតែសើចញញឹមប្រកបដោយភាពរីករាយ ធ្វើឱ្យអ្នកដែល
បានឃើញមានអារម្មណ៍ត្រេកអរជាមួយ។
បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម រូបភាពដ៏សាមញ្ញទាំងនេះ បានទាក់ទាញ
ចំណាប់អារម្មណ៍របស់សាធារណជន។ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញអំពីការ
គាំទ្រ និងជូនពរដល់គូស្នេហ៍ថ្មីនេះផងដែរ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Eva