CamNews

តារា 

គ្រាន់តែបែកធ្លាយព័ត៌មានបែកគ្នាភ្លាម Nadech និង Yaya គ្រោងធ្វើរឿងនេះភ្លែត!!

ថៃ ៖ មានអ្នកគាំទ្រជាច្រើនសប្បាយចិត្តមិនស្ទើរទេ បន្ទាប់ពីលោក Nadech Kugimiya និយាយថា គាត់ស្រលាញ់នាង Yaya Urassaya នៅចំពោះមុខអ្នកកាសែត នៅក្នុងព្រឹត្តិការណ៍មួយ ។ 

ក្រោយបានលឺសម្តែងផ្អែមល្អែមរបស់ Nadech Kugimiya បានធ្វើឲ្យក្រុមអ្នកគាំទ្រ NY កក្រើកឡើងជាថ្មីម្តងទៀត ។ ឥលូវនេះយើងស្តាប់ការសម្ភាស៍អំពីគម្រោងមួយដែលនឹងធ្វើឡើងក្រោយលេចធ្លាយព័ត៌មានបែកគ្នារបស់ លោក Nadech និងនាង Yaya វិញម្តង ៖ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

"វាពិតជាគួរឲ្យស្រលាញ់មែនទែន។​ ខ្ញុំពិតជាសប្បយចិត្តខ្លាំងណាស់ដែលអាចធ្វើឲ្យគ្រប់គ្នាញញឹមបាន ។ នាង Yaya ថ្លែង" ។ និយាយទៅដូចដែលបង Nadech និយាយចឹង ពួកយើងបានឆ្លងកាត់នូវរឿងរ៉ាវលំបាកៗជាច្រើនជាមួយគ្នា ហើយពួកយើងនឹងក្លាយជាមនុស្សសំខាន់ចំពោះគ្នាទៅវិញទៅមកជារៀងរហូត ។ ជាងនេះទៅទៀត យើងមានគម្រោងថា នឹងបង្កើតការជួបជុំដល់អ្នកគាំទ្រ NY ។ ជាការពិតណាស់ កាលពីមុនយើងមិនដែលមានការជួបជុំជាលក្ខណៈគូនោះទេ ដូច្នេះហើយឆាប់ៗនេះយើងនឹងបង្កើតវា ។ នាង Yaya បញ្ជាក់ ។ 

គួរបញ្ជាក់ឲ្យដឹងថា គ្រាន់តែបែកធ្លាយព័ត៌មានបែកគ្នាភ្លាម Nadech និង Yaya គ្រោងធ្វើរឿងនេះភ្លែត ដើម្បីអោយអ្នកគាំទ្ររបស់ពួកគេសប្បាយចិត្ត ព្រមទាំងស្រាយចម្ងល់របស់អ្នកកាសែតដែលល្បីថា អ្នកទាំងពីរបានចែកផ្លូវគ្នាផងដែរ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya