ក្មេងស្រីម្នាក់បានសន្លប់ធំ"ភ្លឹក" ព្រោះដាច់សរសៃឈាមខួរ ស្មានមិនដល់ស្រាប់តែដឹងខ្លួន
ឡើងវិញក្រោយពីម្តាយច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា "Rolling in the
deep" របស់ Adele។ ក្មេងស្រីនេះឈ្មោះថា Charlotte Neve អាយុ 7ឆ្នាំមកពីTrawden,
Lancashire, ប្រទេសអង់គ្លេស។
ម្តាយរបស់ Charlotte, អ្នកស្រី Leila បានឲ្យដឹងថា កូនស្រីរបស់គាត់បានដាច់សរសៃឈាមខួរ
ក្បាលតាំងពីថ្ងៃទី 13 ខែមេសា ហើយបានសន្លប់ធំរហូតមក។ លទ្ធផលនៃការត្រួតពិនិត្យបានឲ្យ
ដឹងថា ក្មេងស្រី Charlotte នឹងមិនអាចដើរបាន និយាយបាន រឺធ្វើសកម្មភាពធម្មតារាល់ថ្ងៃដូចក្មេង
ដ៏ទៃទៀតឡើយ បើទោះជាមានការវះកាត់ឃាត់ឈាមកុំឲ្យហូរទៀតដល់ទៅពីរដងក៏ដោយ។
Charlotte អាយុ 7ឆ្នាំ ត្រូវបានដាច់សរសៃខួរក្បាល និងមានស្ថានភាពគ្រោះថ្នាក់ជាទីបំផុត
ចុងក្រោយ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Leed បាននិយាយប្រាប់ដល់ស្ត្រី Leila ឲ្យដឹងពីស្ថានភាព
ជំងឺដែលមិនអាចសង្គ្រោះបានរបស់ Charlotte និងប្រាប់ឲ្យនាងចូលទៅជិត លាកូនស្រីជាលើក
ចុងក្រោយ។ ពេលនោះស្ត្រីជាម្តាយបានចូលទៅអោបកូន និងច្រៀងចម្រៀងមួយបទមានចំណង
ថា "Rolling in the deep" ដែលជាបទ Charlotte ចូលចិត្ត។
រឿងមិនគួរឲ្យជឿមួយបានកើតឡើង ពេលបានលឺម្តាយច្រៀង Charlotte បានញញឹម និងដឹងខ្លួន
ឡើងវិញ ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពីរថ្ងៃក្រោយមក ក្មេងស្រីនោះ
ចាប់ផ្តើមនិយាយបានតិចៗឡើងវិញ ហើយពីរខែក្រោយមកទៀត ក្មេងស្រីក៏អាចដើរបាន និយាយ
បាន និងទៅរៀនបានដូចធម្មតា៕
រូប Charlotte មុនដាច់សរសៃឈាមខួរក្បាល(ខាងឆ្វេង) និង រូប Charlotte
ទៅសាលាបានធម្មតាវិញ(ខាងស្តាំ)
ដោយ៖ សិលា
ប្រភព៖ k14