ព័ត៌មានកីឡា៖ កីឡាករវ័យក្មេង ស្បែកខ្មៅឆ្អឹងតាន់របស់ Liverpool ឈ្មោះថា Raheem Sterling បានសម្ដែងពីភាពត្រេកអរ ឥតឧបមាក្រោយពីបានឮសម្លេងពិតប្រាកដចេញពី មាត់ថ្នាក់ដឹកនាំក្រុមរបស់ខ្លួន ដែលសរសើរ មិនដាច់ពីមាត់ និង ថែមទាំងឧទ្ទេសនាមថ្មីមួយទៀតថា ជាកំពូលអ្នកប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត។
Raheem Sterling វ័យ ២០ ឆ្នាំបានបង្ហើបប្រាប់អ្នកការសែតថា គាត់មានអារម្មណ៍ត្រេកអរជាខ្លាំង ស្ទើតែមិនអាចទ្រាំបាន ក្រោយពីបានស្ដាប់ឮនូវពាក្យសរសើរលើកទឹកចិត្ដរបស់ ថ្នាក់ដឹងនាំផ្ទាល់ដូច្នោះ ។ ជាពិសេសកាតែងតាំងក្នុងមុខដំណែងពិតប្រកដមួយ ជាខ្សែប្រយុទ្ធ ។ ក្នុងមុខតំណែងជាខ្សែប្រយុទ្ធនេះ គាត់តែងតែមានការស្រពិចស្រពិលនឹងសម្ដែងឲ្យបានល្អណាស់ ពិព្រោះគាត់កំពុងតែព្យាយាមសិក្សាពីវា ប៉ុន្ដែក្នុងមុខដំណែងនោះ គឺជាជំហ៊ានដំបូងបំផុតដែលអាចនាំគាត់ប្រែក្លាយជាកីឡាករដែលឆ្នើមក្នុងលោក។
ថ្នាក់ដឹកនាំក្រុម Liverpool បានកោតសរសើរ Raheem Sterling យ៉ាងពេញៗមាត់ថា ជាកីឡាករវ័យក្មេងដែលមានសមត្ថភាព ខ្ពស់សម្រាប់ Liverpool ក្រោយពីបានមើលឃើញពីទេព្យកោសល្យពិតប្រាកដក្នុងរដូវកាលនេះ ដែលកីឡាករ អាចស្វែករកពិន្ទុបានជូនក្រុមដល់ទៅ ៤ គ្រាប់ក្នុងចំនោមការប្រកួត ៨ ដង កាន់តែប្រសើទៀតនោះ គឺថ្ងៃប្រកួតចុងក្រោយប៉ះជាមួយ Chelsea កីឡាករបានជួយឲ្យក្រុមអាចរកបានពិន្ទុ ស្មើគ្នា មិនត្រឹមតែប៉ុណ្ណោះ ប៊ិះតែនឹងធ្វើឲ្យ Chelsea ខ្មាស់គេទៀតផង ។ ក្នុងក្រុម Liverpool បន្ទាប់ពី Steven Gerrard ទៅមានតែ Raheem Sterling ដែលអាចមានសមត្ថភាពទ្រទ្រង់ក្លឹបឡើងវិញ។
គូរសបញ្ជាក់បន្ថែមថា Raheem Sterling កន្លងមកធ្លាប់លេងក្នុងតំណែងមិនច្បាស់លាស់ នៅក្នុងក្រុម គឺ ជាស្លាបឆ្វេងស្ដាំផង និង ជា ខ្សែយុទ្ធកណ្ដាលផង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espnfc