នារីម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារតែបានសម្លាប់ក្មួយប្រុសរបស់ខ្លួនដោយកាត់ក្បាលដើម្បី
បូជាក្លាយជាមេគ្រូធ្មប់នៅប្រទេសនេប៉ាល់។ នារីអាយុ ២៥ ឆ្នាំម្នាក់នេះឈ្មោះ Mahadevi Yadav
ដែលជាសិស្សរៀនវិជ្ជាធ្មប់ម្នាក់ប្រាប់ថាវិជ្ជាដែលនាងកំពុងរៀននឹងក្លាយជាកំពូលធ្មប់នោះអាច
និងទទួលបានជោកជ័យលុះត្រាណាតែហ៊ានសម្លាប់ កូនប្រុសរបស់ខ្លួន ឬកូនក្មួយ។
ប៉ូលីសបានចាប់ខ្លួននារីម្នាក់នេះនៅក្នុងផ្ទះមួយនៅទីប្រជុំជន Samapur ភាគខាងត្បូងរដ្ឋធានី
នៅប្រទេសណេប៉ាល់។ នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងប្រុសដែលជាក្មួយរបស់នាង
ឈ្មោះ Nitesh Kumar Yadav អាយុ ៣ ឆ្នាំកាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍ដែលបានកោះហៅ
អន្ទងរករាល់ព្រលឹងដែលនាងជឿថាកំពុងតាមថែនាងអោយបានក្លាយជា មាតានៃគ្រូធ្មប់។ បើ
តាមរយៈ New York Daily បានអោយដឹងផងដែរថា នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងនេះ
ទៅតាមរបៀបណែនាំដែលនាងកំពុងតែរៀនធ្វើជាគ្រូធ្មប់ ហើយក្នុងនោះមានចែងថានឹងអាច
ក្លាយជាគ្រូធ្មប់ខ្លាំងបំផុតដោយការលះបង់បូជាក្បាលក្មេងប្រុសដែលជាកូន ឬកូនក្មួយរបស់ខ្លួន។
នារីដែលសម្លាប់ក្មេងដើម្បីចង់ក្លាយជាមេធ្មប់
នារីមា្នក់នេះបានសារភាពផងដែរថានាងបានរៀនវិជ្ជាអាបធ្មប់ពីឈ្មោះ Chhabilal Yadav ដែល
គេបានប្រាប់នាងថានាង អាចរៀនក្លាយជាគ្រូធ្មប់ពូកែជាងគេក្រោយពេលដែលនាងបានធ្វើការ
បូជាក្មួយប្រុសរបស់នាងដោយសម្លាប់និងកាត់ក្បាល។
នាង Yadav បានបោះក្បាលក្មួយរបស់នាងចូលទៅក្នុងទន្លេហើយកប់ខ្លួនរបស់ក្មួយប្រុសនាង
នៅក្រោមបន្ទប់ Pooja (ភាសារបស់នេប៉ាល់ សំដៅលើបន្ទប់របស់គ្រូធ្មប់) ។ នាងបានប្រាប់ទៀត
ដែរថានាងក៏មានគំរោងក្នុងការសម្លាប់កូនប្រុសច្បងរបស់នាងផងដែរគឺធ្វើតាមគ្រូដែលបង្រៀន
បានប្រាប់។ រឿងនេះវាបានក្លាយជារឿងរន្ធត់មួយក្រោយពេលដែលពត៌មាននេះបានលេចឮ
ចេញមកក្រៅ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ dailymail