ភ្នំEverest គឺជាទីតាំងបោះជំរុំ ប្រពៃណីមួយដែលអ្នកឡើងភ្នំតែតែងប្រើ ធ្វើជាកន្លែង
សំរាក មុន និង ក្រោយពេលឡើងភ្នំEverest តែបច្ចុប្បន្ននេះវាជាកន្លែងមួយដ៏ពេញ
និយមសំរាប់អ្នកទេសចរណ៍ឡើងភ្នំ និង ដើរកំសាន្តដ៏ល្បី។ ក្រុមអ្នកទេសចរណ៍និង
ក្រុមហ៊ុនទេសចរណ៍ជាច្រើន បានមកលេងកំសាន្តរយៈពេលច្រើនថ្ងៃ (ជាធម្មតាពី
១៤ថ្ងៃ ដល់ ១៨ថ្ងៃ) ទៅកំសាន្តនៅទីតាំងបោះជំរុំ ភ្នំEverest ខាងត្បូង មានចំងាយ
៥,៣៦០មែត្រ នៅក្នុងប្រទេសNepal និងនៅទីតាំងបោះជំរុំភ្នំEverest ខាងជើង មាន
ចំងាយ៥,២០៨មែត្រ នៅក្នុងប្រទេសTibet។ ទីតាំងបោះជំរុំនៅខាងជើង គឺទាមទារ
ឲ្យមានការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីទៅកំសាន្តនៅប្រទេសTibet បាន ដូច្នេះ
ហើយ ទីតាំងបោះជំរុំនៅខាងត្បូងគឺមានការពេញនិយមជាងនូវការដើរកំសាន្តឡើង
ភ្នំ។ ទីតាំងទាំងពីរ គឺមានលក្ខណៈល្អដូចគ្នា និង អាចដើរកំសាន្តឡើងភ្នំបានរយៈ
ពេល៦ម៉ោងក្នុងថ្ងៃ ដើរជាក្រុមតូចៗ មិនចាំបាច់មានអ្នកនាំផ្លូវទេ។ ជាពិសេស ការ
ឡើងភ្នំចាំបាច់ត្រូវយកទៅជាមួយនូវអាហារ ទឹក និង សំភារៈចាំបាច់មួយចំនួនទៀត
។ ពេលវេលាដ៏ល្អសំរាប់ដំណើរកំសាន្ត គឺនៅដើមខែមិនា ដល់ពាក់កណ្តាលខែមិនា
ឬពីដើមខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆការ។
ដោយៈ វណ្ណៈ
ប្រភពៈ beautifulplacestovisit