CamNews

រថយន្ត 

រថយន្ដល្បឿនលឿន និងខ្លាំងបំផុត របស់ Aston Martin លេចមុខ

ក្រុមហ៊ុន Aston Martin ទើបតែបានឧទ្ទេសនាម រថយន្ដ V12 Vantage S Roadster ថ្មីស្រឡាង
របស់ខ្លួន ដែលនឹងត្រូវដាក់លក់ នៅចុងឆ្នាំ។

ដោយត្រូវបានចាត់ទុកថា ជាម៉ូដែល roadster លឿនបំផុត និងខ្លាំងបំផុត នាពេលបច្ចុប្បន្ន
របស់ Aston Martin កំពូលរថយន្ដ V12 Vantage S Roadster មានរចនាបទមួយចំនួន ស្រដៀង
ទៅនឹង V12 Vantage S Coupe ដោយគម្របម៉ាស៊ីនរថយន្ដ មានរន្ធបញ្ចេញចោលកំដៅដ៏
ស្រស់ស្អាត ហើយឧបករណ៍ជាច្រើន ធ្វើអំពីសរសៃ ការបោន រួមនឹងផ្នែកផ្សេងៗទៀត ធ្វើអំពី
ប្រាក់។ រថយន្ដនេះ ក៏មានសំណាញ់បន្សុទ្ធខ្យល់លំដាប់ខ្ពស់ យកលំនាំតាម CC100 Speedster
concept ។


បរិវេណខាងក្នុងរថយន្ដ មិនមានការផ្លាស់ប្ដូរច្រើនប៉ុន្មាន ធៀបនឹង V12 Vantage S Coupe
ប៉ុន្ដែ កៅអីមានលក្ខណៈប្រណិត ចំណែកបង្កាន់ដៃទ្វារ ធ្វើអំពីសរសៃការបោន។ ទន្ទឹមនឹងនេះ
ឈ្នាន់ធ្វើអំពីលោហធាតុ មានពណ៌ខ្មៅរលោង។

ចំពោះមុខងារដំណើរការវិញ V12 Vantage S Roadster បំពាក់ម៉ាស៊ីន 6.0L V12 កម្លាំង ៥៦៥
សេះ កម្លាំងបង្វិល 620 Nm  ។ ប្រអប់លេខ Sportshift III របស់រថយន្ដនេះ មាន ៧កម្រិត ហើយ
វាអាចបង្កើនល្បឿន ពី ០-១០០គម/ម៉ោង ក្នុងរយៈពេល ៣,៩វិនាទី មុនពេលវាបង្កើនល្បឿនដល់
៣២៣គម/ម៉ោង។

បណ្ដាប្រព័ន្ធដែលជួយឱ្យ V12 Vantage S Roadster ដំណើរការល្អ រួមមាន ប្រព័ន្ធបន្ថយរំញ័រ
ឆ្លាតវៃ ប្រព័ន្ធការពារជាប់គាំងហ្វ្រាំង ២កម្រិត និងប្រព័ន្ធត្រួតពិនិត្យលំនឹង ៣កម្រិត។ ក្រៅពីនេះ
ក៏មានហ្វ្រាំងការបោនសេរ៉ាមិច និងរូបរាងបែបរថយន្ដកីឡា។

Aston Martin V12 Vantage S Roadster នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ នៅចុងឆ្នាំនេះ ដោយ
តម្លៃរបស់វា នឹងត្រូវបានប្រកាសជាផ្លូវការ នៅពេលវាត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញខ្លួន។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Auto Daily