បើតាមសេចក្តីរាយការណ៍របស់ TMZ បានចុះផ្សាយប្រាប់ថា កាលពីម្សិលមិញ កូនប្រុសអាយុ
៥ ឆ្នាំរបស់ Usher បានជួបគ្រោះថ្នាក់ នៅក្នុងអាងទឹក ប៊ីសតែនឹងបាត់បង់ជីវិតទៅហើយ ។
កូនប្រុសរបស់តារាចំរៀងដ៏ល្បី Usher បានជួបគ្រោះថ្នាក់ ក្នុងអាងហែលទឹក នៅផ្ទះរបស់គាត់
ក្នុងរដ្ឋ Atlanta កាលពីវេលាម៉ោង ២ រសៀលម៉ោងនៅអាមេរិច ។
មុនពេលកើតហេតុ Usher Raymond V ដែលជាកូនរបស់ Usher បានចុះទៅលេងក្នុងអាងទឹក
ជាមួយនិងមីងរបស់ខ្លួន អ្នកស្រី Rena Oden ។ ស្រាប់តែ Raymond V បានឃើញថា របស់លេង
ខ្លួន បានធ្លាក់ចូលទៅក្នុង លូបង្ហូរទឹក ហើយក៏បានមុជចុះទៅយក តែជាប់ដៃក្នុងប្រហោងលូនោះ
តែម្តង ។ មីងរបស់គេឃើញដូចនេះ ក៏បានមុជចុះទៅជួយដែរ តែមិនអាចទាញដៃរបស់ Raymond
ចេញមកទេ រហូតដល់សន្តិសុខ ២ នាក់របស់ Usher ហក់ចុះទៅជួយ ទើបអាចយកដៃចេញពីលូ
បង្ហូរទឹកនោះបាន ។
Usher មិនបាននៅកន្លែងកើតហេតុឡើយ តែគ្រាន់តែដឹងលឺដំណឹងនេះភ្លាម ក៏ប្រញាប់ប្រញល់
ទៅកាន់មន្ទីរពេទ្យ ដែល Raymond V សំរាកសង្គ្រោះបង្ទាន់ផងដែរ ។ តាមដឹណឹងចុងក្រោយបាន
អោយដឹងថា Usher Raymond V បានឆ្លងផុតពីគ្រោះថ្នាក់ ដោយសារលង់ទឹក ហើយក៏កំពុងសំរាក
ព្យាបាលបន្ត ៕
ដោយ ៖ លីលី
ប្រភព ៖ tmz