សព្វថ្ងៃនេះ Poster គឺជាការ ទាក់ទាញនិង ផ្សាយពាណិជ្ជកម្ម មួយដ៏មាន ប្រសិទ្ធិភាព បំផុតសំរាប់ ភាពយន្តហូលីវូដ មិនប្រកាន់ថា ជារឿងគំនូរ ជីវចល ឬរឿងមនុស្សពិតឡើយ ប្រសិនបើ Poster នោះស្អាត វានឹងទាក់ទាញ ចំណាប់អារម្មណ៍ កាន់តែច្រើន ។
ជាក់ស្តែង ដូចផលិតកម្ម Disney ដែលមានជំនាញ ក្នុងការថតរឿង បែបគំនូរ ជីវចល ដែលទទួល បានភាព ជោគជ័យ ស្ទើរតែគ្រប់ៗ រឿងទៅហើយ ។ ជាធម្មតា រឿងនោះ ត្រូវបានបញ្ចាំង នៅក្រៅ ប្រទេស ជាច្រើនផ្សេងៗគ្នា ហើយប្រទេស ទាំងនោះតែងតែ យក Poster បែបអន្តរជាតិ ដែលខាង Disney ផ្តល់ឲ្យ យកទៅ ផ្សព្វផ្សាយ ។ ដោយឡែក នៅជប៉ុន Poster រឿងរបស់ Disney តែងតែទាក់ ទាញការ ចាប់អារម្មណ៍ ខ្លាំងជាង Poster នៅប្រទេស ណាៗទាំងអស់ ។ ទស្សនិកជន អាចទស្សនា នៅខាងក្រោមនេះ ហើយពិនិត្យមើល ទាំងអស់គ្នា ថាតើស្អាត ខុសគេមែនឬទេ?
Tangled
Wreck It Ralph
WALL-E
UP
Monster Inc
ទស្សនិកជន ប្រាកដជា បានទស្សនា ហើយមែនទេ? យើងឃើញថា ទាំងពណ៌និង រូបដែលបានធ្វើ ឡើងគឺ ពិតជាធ្វើ អោយ Poster ទាំងនោះមាន ភាពរស់រវើក ខ្លាំងណាស់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14