(ភ្នំពេញ)៖ ជីវិតរស់នៅឈ្មោះជាស្រ្តីមេម៉ាយពីរនាក់ម្តាយកូន របស់អតីតតារាសិចស៊ី អ្នកនាង ឆយី ថ្វីត្បិតតែសព្វថ្ងៃ នាងត្រូវជួបការលំបាកខ្លះៗ នៅក្នុងខ្សែជីវិតដ៏កំសត់បំពេញតួនាទី ធ្វើជាម្តាយល្អមើលថែកូនស្រីតែម្នាក់ឯង ខ្វះភាពកក់ក្ដីពីស្វាមីពិតមែន ប៉ុន្តែនាងមិនដែលរុញរា ឬចុះចាញ់អស់សង្ឃឹម លើខ្លួនឯងឡើយ ទោះបីមានពេលខ្លះនាងត្រូវប្រឈមមុខ ជួបបញ្ហាស្មុគស្មាញច្រើន សម្រាប់ជីវិត។
ការតស៊ូជំនះរាល់ឧបសគ្គ ដោយឈលើគោលដៅ ដ៏រឹងមាំនេះហើយ នឹងធ្វើឲ្យជីវិតរបស់ម្តាយកូនអ្នកទាំងពីរ កាន់តែមានភាពប្រសើឡើង សម្រាប់វិថីអនាគត។ ពិសេសក៏បានប្រែក្លាយជីវិត របស់អតីតតារាស្រី នាង ឆយី ឲ្យគេចផុតពីរណ្តៅទុក្ខព្រួយរបស់ខ្លួនបានផងដែរ។ ម្យ៉ាងទៀតកម្លាំងចិត្ត ដែលបានមកពីកូនស្រី ដ៏ស្រស់ស្អាត់នឹងគួឲ្យស្រលាញ់ ក៏ជាចលកយ៉ាងសំខាន់ សម្រាប់ជម្រុញទឹកចិត្តនាង ឆយី រួចពីភាពសៅហ្មងទាំងឡាយ ឬអាចនិយាយបានថា ជាការរំដោះគ្រោះ ក៏ថាបាន។
ជាការពិតថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រីមានឈ្មោះជាស្រីមេម៉ាយអត់ប្តី អ្នកនាង ឆយី បានសរសេរបង្ហោះសារ ជាបន្តបន្ទាប់ថា «ឈឺចាប់អ្វីផ្សេងអាចទ្រាំបាន..... តែឈឺចាប់នឹងស្នេហា..ហេតុអីមានអារម្មណ៍ថា ដូចមានអីចាក់ក្នុងបេះដូងព្រើត ....ឈឺចាប់បំផុត....វេនាទ្រាំបំផុត....។ រាល់ថ្ងៃនេះនិយាយត្រង់ កុំបានកាទ្រីតហ្នឹងកំដរទេ(កូនស្រី)...កុំអីឆ្កួតដើរស្រាត នៅមាត់ទន្លេបាត់ហើយ ...!!»។
សូមបញ្ជាក់ថា កន្លងមកពុំធ្លាប់មាននរណាម្នាក់ដឹងទេថា តារាសម្តែងសិចស៊ីធ្លាប់សម្ញែងបញ្ចេញសាច់ដើមទ្រូង មិនប្រណីដៃអ្នកនាង ឆយី បានភ្ជាប់ទំនាក់ទំនងស្នេហា ស៊ីជម្រៅជាមួយបុរសណាម្នាក់ ជាផ្លូវការឡើង សូម្បីតែអ្នកនៅក្នុងរង្វង់សិល្បៈ ជាមួយគ្នានោះ។ ប៉ុន្តែភាពភ្ញាក់ផ្អើលបានកើតឡើង ក្រោយពេលតារាស្រីរូបនេះ ចេញមុខប្រកាសបើកចំហថា ខ្លួនមានកូន និង បានសម្រាលដោយវិធីវះកាត់។ បើគិតរហូតមកទល់ពេលនេះ សំណាង ទេពី កូនស្រីជាទីស្រលាញ់របស់ ឆយី គឺមានអាយុ ៦ខែទៅហើយ ខណៈមុខមាត់ឪពុកមិនត្រូវបានបង្ហាញជាសាធារណៈ រហូតដល់ ឆយី ទម្លាយក្ដីឈឺចាប់ជាចំហបែបនេះ មានន័យថា ស្នេហាបែបភ្លើងចំបើងមួយនេះ អាចឈានដល់ផ្លូវបំបែកបាត់ទៅហើយ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី