CamNews

កំសាន្ត 

Angelina Jolie នៅតែព្យាយាម​រក​ភស្តុតាង​ដាក់​បន្ទុក​អតីត​ស្វាមី​ ខណៈ​ចង់​បាន​សិទ្ធិ​គ្រប់គ្រង​កូន

(អាមេរិក)៖ ទោះបីជាការស៊ើបអង្កេត លើករណីបំពានលើសិទ្ធិកូន ត្រូវបានបញ្ចប់ក៏ដោយ Angelina Jolie មិនបានធ្វើឲ្យរឿងនេះស្ងប់ទេ ព្រោះតារាស្រីហូលីវូតរូបនេះ នៅតែព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យមហាជនជឿថា Brad Pitt បានសាងរបួសស្នាមក្នុងចិត្តកូនៗ បណ្តាលមកពីស្ថានភាពកន្លងមក ហើយនាងក៏ចង់រកគ្រូពេទ្យជំនាញជួយព្យាបាលកូនដែរ។

Angelina ហាក់មិនសប្បាយចិត្តនឹងអ្វី ដែលតុលាការលើកលែង ការចោទប្រកាន់ដាក់បន្ទុកលើអតីតស្វាមីទេ ព្រោះនាងត្រូវការសិទ្ធិគ្រប់គ្រងកូនទាំង៦ ដូច្នេះហើយបានជានាងព្យាយាមធ្វើអ្វីក៏ដោយ តាមដែលអាចប្រឆាំងនឹង Brad Pitt។

ក្រោយពីត្រូវភរិយាប្តឹងសុំលែង Brad Pitt មិនបាននៅស្ងៀមទេ គឺតារាប្រុសវ័យ ៥២ឆ្នាំ រូបនេះ បានតស៊ូរឿងក្តី ហើយសុំសិទ្ធិគ្រប់គ្រងកូនរួម ហើយសង្គ្រាមរវាងអតីតប្តីប្រពន្ធពីរឿងកូននេះ នៅតែបន្តដរាបណាតុលាការ មិនទាន់សម្រេចក្តីចុងក្រោយបែបណានៅឡើយ។


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie