កំសាន្ត ៖ ម្សិលមិញនេះគឺថ្ងៃទី ២៩ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ នាង Kimmy Kimberley និងបងប្អូនរបស់នាង បានហោះហើរទៅដល់ខេត្តឈៀងរៃ (Chiang Rai) ប្រទេសថៃ ដើម្បីយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ Mark Prin ។
យើងសង្កេតឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលនាង Kimmy Kimberley យកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ Mark Prin តាំងពីលោកបំបួសមក ។
ជាងនេះទៅទៀត តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ថែមទាំងបានពាក់អាវពណ៍ស និងសំពត់វែង ហើយមើលទៅដូចជាស្រស់ស្អាតខ្លាំងណាស់ ។
អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតគឺ តួឯកស្រីក្នុងរឿង "ស្រីឆ្នាស់ម្ចាស់ស្នេហ៍" រូបនេះ ក៏ទទួលបាននូវខមមិនល្អៗជាច្រើន ពីអ្នកគាំទ្ររបស់នាង ក្រោយពីបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ហើយ Fans របស់នាងក៏មិនសប្បាយចិត្តជាខ្លាំងនៅពេលដែលនាងធ្វើអំពើល្អបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook