CamNews

តន្រ្តី 

ស្ងាត់ៗ! ពេជ្រ សូលីកា និងនីកូ ចាប់ដៃគូគ្នាម្តងទៀត បញ្ចេញបទមនោសច្ចេតនា ពិរោះដល់ហើយ

កំសាន្ត ៖ មុខពីសិល្បៈរាប់ឆ្នាំ ធ្វើឲ្យអ្នកគាំទ្រនឹកដល់តារាចម្រៀងស្រី ពេជ្រ សូលីកា យ៉ាងខ្លាំង ហើយពេលនេះ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានចិត្តត្រេកអរយ៉ាងខ្លាំង ចំពោះការវិលត្រលប់ធ្វើជាដៃគូចម្រៀងម្តងទៀត ជាមួយនិងកំលោះសង្ហា លោក នីកូ ដោយបញ្ចេញបទថ្មីមួយបទ មានចំណងជើងថា "លាក់បាំង" ។ 

គួរបញ្ជាក់ឲ្យដឹងថា បទ “លាក់បាំង” គឺជាបទ original song ដែលបានធ្វើការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក Noly ។ ចង់ដឹងសម្លេងរបស់ ពេជ្រ សូលីកា នៅតែសុីចង្វាក់គ្នាជាមួយនិងដៃគូចាស់គឺ លោក នីកូ ឬប្រែប្រួលដែរ ឬទេ ក្នុងបទចម្រៀងលើកដំបូង បន្ទាប់ពីបាត់មុខយ៉ាងយូរពីសិល្បៈ ទៅទស្សនាបទរបស់អ្នកទាំងពីរ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

ដោយ ៖ គន្ធា


Tags: Pich solika Tep Boprek Nico