CamNews

តារា 

ប្លែកហួស!! តារាស្រីទាំងល្បី ទាំងស្អាតនិយាយផ្ទាល់មាត់ថា កើតមកជាតិក្រោយសូមប្រាថ្នាធ្វើជាមនុស្សប្រុសវិញ

ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះ Angelababy ដែលមានត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីម្នាក់ដែលពោរពេញទៅដោយទេព្យកោសល្យនិងភាពស្រស់ស្អាត ហើយមានអាជីពដល់ទៅ ៣ ជំនាញនៅក្នុងនោះមានដូចជា អាជីពជាតារាសម្តែង តារាចម្រៀង និងជាតារាម៉ូដែល ។ 

តារាស្រី Angelababy ទើបតែបានធ្វើសិន្និសិទ្ធិកាសែតនៅក្នុងទីក្រុង Xiamen កាលពីពេលថ្មីៗនេះ ។ បញ្ជាក់តារាស្រីរូបនេះមានទើបតែមានអាយុ ២៧ ឆ្នាំតែប៉ុណ្ណោះ ហើយនាងក៍បានរៀបការរួចទៅហើយដែរ ។ 




គួររំលឹកឲ្យដឹងថា នៅពេលដែលអ្នកកាសែតបានសាកសួរនាងថា តើពេលណាដែលនាងមានគំរោងនឹងយកកូន ។ ភ្លាមៗនោះតារាស្រីរូបនេះបានព្យាយាមឆ្លើយតបទៅអ្នកកាសែតវិញថា នាងនឹងព្យាយាមធ្វើជាម្តាយម្នាក់ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ។ 

នាងបានបន្ថែមទៀតថា មូលហេតុដែលខ្ញុំបាននិយាយថា ខ្ញុំនឹងព្យាយាមធ្វើជាម្តាយម្នាក់ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយសារតែខ្ញុំជានារីម្នាក់ដែលមានចរិកដូចជាមនុស្សប្រុស ។ 

ហើយបើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាស្រី Angelababy បានប្រាប់ថា នាងមិនចង់ក្លាយជាមនុស្សស្រីនោះទេ ហើយនាងសូមប្រាថ្នាថា ឲ្យនាងកើតជាមនុស្សប្រុស រាប់ចាប់ពីជាតិក្រោយៗទៅ ៕





 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop