ព័ត៌មានកំសាន្ត ៖ លោក Huang Xiaoming និង អ្នកនាង Angelababy ត្រូវបានអញ្ជើញឲ្យទៅបង្ហាញម៉ូដ នៅទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asianpopnews បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះដែលទំនងជាចាកចេញទៅទីក្រុងប៉ារីស ។
គួរបញ្ជាក់ឲ្យដឹងថា គេបានប្រទះឃើញអ្នកនាង Angelababy មានអាការៈមិនស្រួល ដោយមានជំងឺគ្រុនក្តៅនិង មើលទៅដូចជាស្លេកស្លាំងខ្លាំងណាស់ ។
លោក Xiaoming ត្រូវបានគេមើលឃើញផងដែរថា ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្រពន្ធ នៅពេលដែលកំពុងតែឈឺ វាគឺរឿងម្យ៉ាងដែលប្តីគួរបំពេញកាតព្វកិច្ចនេះ ។
នៅច្រកទ្វារចេញដំណើរ Xiaoming បានដាក់ដៃ ហើយអោបក្បាលរបស់អ្នកនាង Angelababy ក្រែងធ្វើឲ្យនាងមានភាពកក់ក្តៅ ។
មានប្រជាជនជាច្រើន បានធ្វើការកោតសរសើរថា លោក Xiaoming ថាជាប្តីម្នាក់ដែលល្អនិង កម្ររកបាន ហើយក៍ថែមទាំងជាប្តីប្រពន្ធដែលមានភាពយ៉ាងជិតស្និតគ្នា គ្រប់ពេលវេលាថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop