ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីនាង Angelababy ដែលធ្លាប់មានប្រវត្តិស្រីស្រលាញ់ស្រលាញ់ស្រី និងស្វាមីបច្ចុប្បន្នរបស់នាងគឺលោក Huang Xiaoming បានទទួលស្គាល់ព័ត៌មានថា អ្នកទាំង ២ កំពុងតែមានកូនកាលពីខែតុលា នាង Angelababy បានយកសម្រេចចិត្តលែងទទួលការងារអ្វីទាំងអស់ និងរៀបចំខ្លួនដើម្បីសម្រាលកូននៅឆ្នាំក្រោយ ក្នុងខែកុម្ភៈ ។
ដោយយោងតាមការបកស្រាយពីគេហទំព័រ lollipop បានឲ្យដឹងថា ខណៈពេលដែលប្រពន្ធមានផ្ទៃពោះរយៈពេលប្រាំពីរខែ លោក Huang Xiaoming និងភរិយាបានហោះហើរទៅជាមួយគ្នា ដើម្បីចូលរួមព្រឹត្តិការណ៍មួយនៅឯកោះតៃវ៉ាន់ ។
នៅពេលដែលអ្នកកាសែតសួរថា ហេតុអ្វីបានជា Angelababy ធ្វើដំណើរទៅជាមួយលោក? Xiaoming បានពន្យល់ថា ភរិយារបស់លោកចង់ទៅកោះតៃវ៉ាន់ដើម្បីភ្លក់មុខម្ហូបនៅទីនោះ ។
ហើយកាលពីពេលថ្មីៗនេះ Angelababy ទើបតែធ្វើការសម្រេចចិត្តថា នាងត្រៀមនឹងផ្តល់កំណើតឲ្យកូនដំបូងរបស់នាងនៅឯទីក្រុងហុងកុង នៅខែកុម្ភៈ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop