CamNews

តារា 

Angelababy តារាចិនល្បី ក្រោមមុខកាំបិត

នាង Angelababy ក្លាយជាអ្នកបង្ហាញម៉ូដតាំងពីអាយុ ១៧ ឆ្នាំមកម្ល៉េះ តែបើប្រមើលមើលរយៈពេល
ជាង ៦ ឆ្នាំចុងក្រោយនេះរូបរាងរបស់នាងមានការប្រែប្រួលជាខ្លាំងដែលគេអាចប៉ាន់ប្រមាណបាន
ថាតារាវ័យ ២៣ ឆ្នាំរូបនេះអាចនឹងទទួលការវះកាត់មិនចេះតិចដងនោះទេ។


ត្របកភ្នែក ២ ជាន់ តំឡើងខ្ទង់ច្រមុះ បូមថ្ពាល់ និងតំឡើងថ្គាម ហើយថែមទាំងចាក់ចង្ការទៀតផង។
តារាចិនគ្រប់រូបប្រហែលជារកមុខមាត់ Original មួយគ្មានទេមើលទៅ សម្រាប់តារាបង្ហាញម៉ូដ និង
តួរសម្ដែងរូបនេះពីដើមឡើយគេធ្លាប់ស្គាល់ថាជាតារាមានរូបរាងមុខមាត់តូចច្រលឹង ប៉ុន្តែអ្វីដែលវា
ប្លែកនោះគឺថានាងពេលនេះគឺជាមនុស្សម្នាក់ដែលថ្មីទាំងអស់ខុសប្លែកពីពេលមុន ជាពិសេសគឺ
ក្រោយពេលដែលចាក់ចង្ការហើយតែម្ដង៕


ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars 


Tags: angelababy china star