ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះមួយដួង គឺកញ្ញា សាឡាត់ ស្រីឡាង បានបង្ហាញនូវសារដ៏ផ្អែមល្អែម ជាមួយនិងចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតនៅលើម្រាមដៃនាង ឲ្យមហាជនបានឃើញ នៅក្នុងគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ។
នៅក្នុងនោះផងដែរ តួឯកស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" បានលើកឡើងថា "អរអរម្លេះដូចិញ្ញៀនថ្មីថាអត់ចង់ដូទេតែយកម៉ូតដដែរតែធំជាមុន ខាងប្រុសគេថាដូទៅចាំកាលយើង Thank u" ។
អ្នកគាំទ្រនៅឆ្ងល់ដដែលថា ខាងប្រុស ដែលតារាស្រីវ័យក្មេងរូបនេះបានលើកឡើង គឺជាមិត្តប្រុស ឬ យ៉ាងណា? ចុះប្រិយមិត្តអ្នកអានវិញ គិតថាជាអ្នកណាដែរ?
ដោយ ៖ គន្ធា