CamNews

តារា 

អាយុសុទ្ធតែក្បែរ ៣០ និងជាង ៣០ ប៉ុន្តែមិនបាច់មើលតារាទាំងនេះ ក្មេងពេកហើយ!!

ថៃ ៖ មនុស្សភាគច្រើនតែងនិយាយតៗគ្នាថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តើវាជាការពិតឬយ៉ាងណា? 

ជាក់សម្តែងយើងក្រលេកមកមើលតារាសម្តែងថៃទាំង ៣ ដួងដែលមានអាយុសុទ្ធតែក្បែរ ៣០ និងជាង ៣០ ប៉ុន្តែមិនបាច់មើលតារាទាំងនេះ ក្មេងពេកហើយ​ ក្មេងរហូតសឹងតែមិនគួរឲ្យជឿថា តារាទាំងនេះមានវ័យក្មេងដល់ថ្នាក់នេះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. Aom Sushar

នៅក្នុងឆ្នាំ ២០១៨ តារាសម្តែងរូបនេះបានវិលទៅអាយុ ៣០ ឆ្នាំ ប៉ុន្តែមុខមាត់របស់នាងក្មេងជាងមនុស្សស្រីអាយុ​២៥ ឆ្នាំទៅទៀត ។ មិនត្រឹមតែប៉ុណ្ណោះ នាង Aom Sushar ក៏អាចសម្តែងជាតួសិស្សវិទ្យាល័យបានថែមទៀតផង ។ 

២. Four Sakolrat

ជាមួយនិងមុខមាត់ដ៏ស្រស់ក្មេងខ្ចី មានមនុស្សជាច្រើនសឹងតែមិនជឿថា​ តារាថៃរូបនេះមានវ័យដល់ទៅ ៣១ ឆ្នាំនោះទេ ។ 

៣. Pattie Ungsumalynn 

ដើមឡើយមានមនុស្សជាច្រើនមិនបានស្គាល់អំពីអាយុពិតប្រាកដរបស់តួស្រីក្នុងរឿង "Torfun and Marvin" រូបនេះទេ ហើយពួកគេបានទាយថា នាងទើបតែមានអាយុប្រហែលជា ១៨ ទៅ ១៩ ។ ប៉ុន្តែការពិតទៅ នាង Pattie Ungsumalynn មានអាយុដល់ទៅ ២៦ ឆ្នាំមកហើយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaiupdate


Tags: Aom Sushar Four Sakolrat Pattie Ungsumalynn