ថៃ ៖ ថ្មីៗនេះបានលេចលឺថា តារាសម្តែងថៃនាង Aom Sushar និងមហាសេដ្ឋីម្នាក់គឺ លោក Amp Pithan កំពុងតែទាក់ទងគ្នា ហើយមនុស្សប្រុសម្នាក់នេះគឺជាអតីតមិត្តប្រុសរបស់នាង Aum Patchrapa ។
តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ បានសារភាពប្រាប់អ្នកកាសែតថា នាងបានស្គាល់ លោក Amp Pithan ប្រហែលជា ២ ទៅ ៣ ខែមកហើយ ដោយសារតែមិត្តរបស់នាងជាអ្នកណែនាំ ប៉ុន្តែនាងនៅមិនទាន់បានស្រលាញ់គ្នាអស់រយៈពេលជាង ១ ឆ្នាំ ដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ។
តួស្រីក្នុងរឿង "អូនជាព្រះអាទិត្យបង" រូបនេះបានបន្ថែមទៀតថា នាងនៅមិនទាន់ប្រាកដនៅឡើយទេថា គួរហៅមនុស្សប្រុសម្នាក់នេះជាមិត្តប្រុសឬយ៉ាងណា ។
គួរបញ្ជាក់ឲ្យដឹងថា នាង Aom Sushar មិនបានព្យាយាមលាក់បាំងទំនាក់ទំនងរបស់នាងនោះទេ ប៉ុន្តែមុននឹងបើកបង្ហាញ នាងសុំអោយមានភាពជាក់លាក់ជាងនេះសិន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook